ថ្ងៃនេះ ! ស្ពានឥណ្ឌាប្រវែង ៩០០ ម៉ែត្របាក់ស្រុតចូលក្នុងទឹកទន្លេក្នុងរដ្ឋ Gujarat ពាំនាំរថយន្តជាច្រើនគ្រឿងដាំក្បាលធ្លាក់ចូលក្នុងទន្លេ បណ្តាលឱ្យមនុស្ស ៩នាក់បានស្លាប់

ចែករំលែក៖

ប្រទេសឥណ្ឌា ៖ ថ្ងៃនេះ ! ស្ពានឥណ្ឌាប្រវែង ៩០០ ម៉ែត្របាក់ស្រុតចូលក្នុងទឹកទន្លេក្នុងរដ្ឋ Gujarat ពាំនាំរថយន្តជាច្រើនគ្រឿងដាំក្បាលធ្លាក់ចូលជាមួយ មកដល់រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានបណ្តាលឲ្យមនុស្ស ៩ នាក់ស្លាប់បាត់បង់ជីវិត។

គ្រោះកើតមានយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជនឥណ្ឌា ខណៈមានករណីបាក់ស្ពានដែលមានប្រវែង៩០០ម៉ែត្រ ក្នុងនោះយ៉ាងហោចណាស់មនុស្ស ៩នាក់ត្រូវបានរាយការណ៍មកថាស្លាប់ ។ ដោយឡែករថយន្តជាច្រើនគ្រឿងបានធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅក្នុងរដ្ឋ Gujarat ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2025 នេះ ! ស្ពានបានតភ្ជាប់ពី តំបន់រដ្ឋ Gujarat ទៅ តំបន់វណ្ណដូណារា បានបាក់សុទ្ធធ្លាក់ចុះ ដែលបណ្ដាលឲ្យមនុស្សនិងរថយន្តជាតិគ្រឿង ធ្លាក់ចូលទៅក្នុងទឹកទន្លេ។ ភ្លាមៗនោះមានសមត្ថកិច្ចរបស់ឥណ្ឌាបានជួយអន្តរាគមន៍ជួយសង្គ្រោះ ស្វែងរកអ្នកកំពុងបាត់ខ្លួន និងជួយស្រង់ជនរងគ្រោះដែលបានបាត់បង់ជីវិតយកមកឡើងគោក។ 

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានៅរសៀលថ្ងៃទី 9 ខែកក្កដាឆ្នាំ 2025 ដដែលនេះ បានបញ្ជាក់យ៉ាងច្បាស់ថាយ៉ាងហោចណាស់ក៏មានមនុស្សចំនួនប្រាំបួននាក់ បានបាត់បង់ជីវិត ក្នុងនោះមានរថយន្តដឹកទំនិញ និងរថយន្តដឹកប្រេងបានធ្លាក់ចូលក្នុងទន្លេ នឹងមានអ្នកបាត់ខ្លួនមួយចំនួនទៀត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print