ក្រសួងសាធារណការ ឲ្យមានវិធានការជាបន្ទាន់លើយុវជនបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ

ចែករំលែក៖

ភ្នំពេញ :  ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យយុវជនបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោយមានការផ្សាយលើបណ្តាញសង្គម ដែលមានយុវជនមួយចំនួនបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមដងផ្លូវ ។ ក្រសួងសាធារណការ បានបញ្ជាក់ថា សកម្មភាពរបស់យុវជននេះ ជាអំពើល្មើសនឹងច្បាប់ ទាមទារឱ្យមានវិធានការទប់ស្កាត់ជាបន្ទាន់។

យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បានចែងថាកាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍សំណង់គ្រឹះស្ថានសាធារណ ឬផ្លូវសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print