អាជ្ញាធរខណ្ឌដូនពេញ និងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ បានថ្លែងថា ចាប់ពីពេលនេះតទៅ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញនិងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ និងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលដល់ពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

លោកបានលើកឡើងថា កាលពីពេលកន្លងមក គ្រាន់តែបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវបានប្រើប្រាស់ពេលវេលាឲ្យប្រជាពលរដ្ឋមក ពិនិត្យផ្ទៀងផ្ទាត់ និងតវ៉ារយៈពេល៣០ថ្ងៃ ប៉ុន្តែចាប់ពីពេលនេះទៅត្រូវប្រើពេលតែ១៥ថ្ងៃប៉ុណ្ណោះ ហើយឯកសារប្លង់ដីដែលធ្វើរួច នឹងត្រូវយកទៅផ្តល់ជូនប្រជាពលរដ្ឋដល់ផ្ទះ មិនរង់ចាំទុកធ្វើបានច្រើន ហើយអញ្ជើញប្រជាពលរដ្ឋមកយកនោះទៀតទេ។    

លោក សារិន វណ្ណា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ៩និងភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌនពេញ ចំនួន១៥៦ក្បាលដី នាព្រឹកថ្ងៃទី៣០ ខែ សីហានេះ។

ដោយឡែកលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងតំបន់      វិនិច្ឆ័យនេះ មកពិនិត្យមើលឈ្មោះនិងទិន្ន័យក្បាលដីរបស់ខ្លួនឲ្យបានគ្រប់ៗគ្នាដោយមិនត្រូវអឲ្យអ្នកដទៃមកមើលជំនួសពីព្រោះអ្នកដទៃ មិនបានដឹងច្បាស់ពីប្រភេទទ្រព្យនិងទំហំដីពិតប្រាកដរបស់ខ្លួនឡើយ។ លោកបានបន្តទៀតថា ការមកផ្ទៀងផ្ទាត់និងមើលផ្ទាល់របស់ម្ចាស់ដីគឺជាប្រការមួយសំខាន់បំផុតព្រោះថា បើសិនជាយើងឆ្ងល់ប្រការណាមួយ ឬទិន្ន័យក្បាលដីរបស់យើងបានបាត់នោះ យើងអាចសាកសួរឬតវ៉ាទៅគណៈកម្មាការដែលប្រចាំការដើម្បីពិនិត្យឡើងវិញ និងធ្វើការកែរតម្រូវ។

គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីអនុវិស័យ និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញបានប្រមូលទិន្នន័យក្បាលដីបានចំនួន៦០សង្កាត់ ក្នុងចំណោមសង្កាត់ទាំង៩៦ នៅទូទាំងរាជធានីភ្នំពេញ ដោយប្រមូលទិន្ន័យក្បាលដីបាន ២០ម៉ឺន៩៦២២ក្បាលដី  បានសម្រេចចេញប័ណ្ណបាន១៥ម៉ឺន ៥១៨៥ប័ណ្ណ និងបានចែកជូនប្រជាពលរដ្ឋបានចំនួន១៤ម៉ឺន៧០៦៨ប័ណ្ណ៕

image2 image8 image4 image5 image6image7

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print