ខេត្តកណ្តាល÷កម្លាំងនគរបាលស្រុកពញាឮ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ កាលពីរសៀលថ្ងៃទី០៩ កក្កដា ២០២៥ នៅភូមិតាអោក ឃុំឈ្វាំង។ ជនសង្ស័យទាំងពីររូបគឺឈ្មោះ សំ សុភ័ក្ត ហៅ ទើយ ភេទប្រុស អាយុ៣៧ឆ្នាំនិងឈ្មោះ សាន រុំ ភេទប្រុសអាយុ៤៥ឆ្នាំដែលសុទ្ធតែវិជ្ជមានសារធាតុញៀន។ ប្រតិបត្តិការនេះធ្វើឡើងក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងដកហូតបានរួមមាន ម៉ាទឹកកក ១១កញ្ចប់តូច ទម្ងន់ ៣,២៦ក្រាម, ថ្នាំញៀនយ៉ាម៉ា ១៥៣គ្រាប់, ជញ្ជីង, ទូរសព្ទ, ព្រមទាំងអាវុធជា ដាវ, កាំបិតកាចែត និងខ្វាង។ ជនសង្ស័យ ២នាក់ទៀតឈ្មោះ ខន ឃីម និង ចាន់ ធួន ភេទស្រី បានរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមនិងវត្ថុតាង កំពុងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធីច្បាប់៕
...