ធនាគារARDB និងធនាគារFTB រួមគ្នាជាមួយក្រសួងកសិកម្ម ដើម្បីត្រៀមកញ្ចប់ថវិកាពិសេសសម្រាប់ផ្តល់កម្ចីឥណទានការប្រាក់ទាប ជូនដល់«សហគមន៍កសិកម្មទំនេីប» ដោយមានការធានាឥណទានពីCGCC

ចែករំលែក៖

ភ្នំពេញ : អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឃឹម ហ្វីណង់ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា កិច្ចព្រមព្រៀងដ៏មានអត្ថន័យនេះត្រូវបានរៀបចំឡើងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា(MoU) ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ឌិត ទីណា កាលពីល្ងាចម្សិលមិញ ដែលនឹងជួយបង្កើនល្បឿនដល់ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនិងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបអាចមានទុនគ្រប់គ្រាន់ក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួនបានពេញលេញ។

តាមផែនការគ្រោងទុក យើងនឹងត្រូវការទុនក្រោមរូបភាពជាកម្ចីការប្រាក់ទាបយ៉ាងហោចណាស់៥០លានដុល្លារ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប ហើយរហូតមកដល់ពេលនេះ មានធនាគារដៃគូចំនួន៣រួចហើយ ដែលកំពុងគាំទ្រដល់សហគមន៍កសិកម្មទំនើបរបស់យើង ស្របពេលដែលធនាគារឯកជនចំនួន២ផ្សេងទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំគាំទ្របន្ថែមទៀតផងដែរ៕ ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print