ចិនថាត្រៀមខ្លួនជួយដោះស្រាយជម្លោះព្រំដែនថៃ-កម្ពុជា

ចែករំលែក៖

យោងតាមកាសែត រ៉យទ័រ នៅថ្ងៃទី ១១ ខែកក្កដា ប្រទេសចិនបាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា ក្នុងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះព្រំដែន។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងជំនួបជាមួយសមភាគីថៃ គឺលោកស្រី Maris Sangiampongsa នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកក្កដា។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងរក្សាជំហរ “គោលបំណង និងយុត្តិធម៌” លើជម្លោះព្រំដែនរវាងប្រទេសថៃ នឹងកម្ពុជា។
ជាមួយគ្នានេះ ប្រទេសចិនក៏បានសម្តែងក្តីសង្ឃឹមថា ប្រទេសជិតខាងទាំងពីរនឹងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនាជាមិត្តភាព និងការពិគ្រោះយោបល់គ្នាទៅវិញទៅមក។
ដោយមិនយល់ស្របនឹងការលើកឡើងរបស់ថៃ កម្ពុជាបានឆ្លើយតបភ្លាមៗដោយបញ្ជាក់ថា ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ស្ថិតក្នុងខេត្តឧត្តរមានជ័យ ចំណែកមុំបីជាខេត្តព្រះវិហារ ក្នុងទឹកដីកម្ពុជា៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print