ភ្នំពេញ ៖ គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI) ក្នុងនោះបានប្រកាសផ្តល់ចំណាត់ថា្នក់លេខ៦៩ ជូនសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន ៤០០ (WURI 2025: Global Top 400 Innovative Universities) និង ចំណាត់ថ្នាក់កម្មវិធីជំនាញ (Top 100) ដែលមាន នវានុវត្តន៍ឆ្នើមលើកម្មវិធីចំនួន ៣ ប្រភេទ រួមមាន៖
១. ចំណាត់ថ្នាក់លេខ ៧ សម្រាប់ Empowerment-Based Management
២. ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ Infrastructure/Technologies
៣. ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ University Brand and Reputation៕
...