សម្តេចធិបតី និងលោកស្រីបណ្ឌិត ជួយព្យាបាលនាយទាហានម្នាក់មកពី ទិសតំបន់មុំបី ខេត្តព្រះវិហារ មានសុខភាពខ្សោយខ្លាំង អាការៈហត់ ដោយសារជំងឺរលាកតម្រងនោម និងលើសសម្ពាធឈាម

ចែករំលែក៖

ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២៩២៥ បានឱ្យដឹងថា ៖ សម្តេចធិបតី និងលោកស្រីបណ្ឌិត បានអនុញ្ញាតអោយគ្រូពេទ្យ (TYDA) ជួយព្យាបាលនាយទាហានម្នាក់មកពី ទិសតំបន់មុំបី ខេត្តព្រះវិហារ មានសុខភាពខ្សោយខ្លាំង អាការៈហត់ ដោយសារជំងឺរលាកតម្រងនោម និងលើសសម្ពាធឈាម ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ថា ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយកអ្នកជំងឺ ហៀប រុំ ភេទប្រុស អាយុ ៥៦ឆ្នាំ មកពីទិសតំបន់មុំបី ខេត្តព្រះវិហារ ដែលមានអាការៈហត់ ហើមសួត ដោយសារជំងឺប្រចាំកាយជាច្រើន មកពិនិត្យ និងព្យាបាលដោយក្រុមគ្រូពេទ្យជំនាញព្រមទាំងយកចិត្តទុកដាក់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ 

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print