នគរបាលស្រុកសំរោងទងបង្ក្រាបករណីគ្រឿងញៀនឃាត់ជនសង្ស័យ៣នាក់ ជាមួយវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​  ដោយអនុវត្តតាមបទប​ញ្ជាលោកឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំព​ង់​ស្ពឺ​ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០​២​៥ វេលាម៉ោង១៣ និង ០៥ នាទី នៅចំណុចភូមិព្រៃរំដួល ឃុំសែនដី សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ កំលាំងនគ​របាល​ទទួល​បានព័ត៌មាន​ ពីប្រជាព​លរដ្ឋល្អ​ រាយការណ៍​អំពីមុខស​ញ្ញា​គ្រឿង​ញៀន​ ពាក់ព័ន្ធ​ករណី​ជួ​ញដូរដោយខុសច្បាប់នូវសារធាតុ​ញៀនជាប្រចាំ​ កំលាំងបានស្រាវជ្រាវនិងឃាត់បានចំនួន ៣ នាក់÷

១-ឈ្មោះ យ៉ុង ចិត្ត ភេទ ប្រុ​ស អាយុ ៣១ ឆ្នាំ នៅភូមិព្រៃរំដួល ឃុំសែនដី ដកហូតម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣ កញ្ចប់ (មធ្យម ១ , តូច ២),ទូរស័​ព្ទដៃ ១ គ្រឿង និងម៉ូតូ ១ គ្រឿង ។

យោងតាមចម្លើយរបស់ឈ្មោះ យ៉ុង ចិត្ត សមត្ថកិច្ច​នគរបាលបានបន្តឃាត់ឈ្មោះ ឆេង ចាន់ណា ហៅ រស្មី អា​យុ ៣៩ឆ្នាំ ឃាត់នៅចំណុចភូមិស្រែ​ត្រោក ឃុំសែនដី ដកហូតសា​រធាតុ​សង្ស័យ​គ្រឿង​ញៀ​ន​ចំនួន ៤​កញ្ចប់ (មធ្យម ១,តូច ៣), ទូរស័​ព្ទ​ដៃ ១គ្រឿង។ បន្ទាប់​មកសមត្ថកិច្ច​បន្ដឃាត់​ឈ្មោះ គុជ ជីវ័ន្ត ហៅ ពៅ អា​យុ ៣៥ឆ្នាំ ឃាត់នៅចំ​ណុចភូមិអង្គមេត្រី ឃុំរ​លាំង​គ្រើ​ល ដកហូត÷ សារធាតុ​សង្ស័យ​គ្រឿង​ញៀន​ចំនួ​ន ៣ កញ្ច​ប់មធ្យម, ទូរស័ព្ទដៃចំនួន ២ គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿង ១គ្រឿង ។ 

តាមការបញ្ជាក់​ពីលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ បានបញ្ជាក់ឱ្យដឹងថា​ប្រតិបត្តិការ​ខាងលេី​ ឃាត់មុខស​ញ្ញា ៣នាក់ ប្រុស , ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០ កញ្ចប់ (មធ្យម ៥ ,តូច ៥),ទូរស័​ព្ទដៃចំនួន ៤ គ្រឿង,ម៉ូតូ ១ គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង និងបានប​ញ្ជូន​មកអធិការដ្ឋាន​នគរបាល​ស្រុក​  ដេីម្បី​បន្ដនីតិវិធី​កសាងសំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំណាត់ការ​នីតិវិធី​បន្ដ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print