កម្លាំងចម្រុះបំផ្លាញឧបករណ៍ចាប់ត្រីប្រវែង១.៤០០ម៉ែត្រ និងសង្គ្រោះត្រី៦០គីឡូក្រាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរួមមាន លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អមដំណើរដោយ នាយ. នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌ.ផ្នែក.និងសង្កាត់រដ្ឋបាលជលផល ក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(យោធា)ភូមិភាគ៥ សឹករងខេត្តពោធិ៍សាត់ អាវុធហត្ថ សរុប ៣១នាក់ មធ្យោបាយដោយ កាណូតចំនួន០៥គ្រឿង ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដោយរុះរើឧបករណ៍ចាប់ត្រី(របាំង)លើសប្រវែង និងខុសក្រឡា ត្រង់ចំណុចប្រឡាយតាពេជ្រ និងប្រឡាយតាសោម ព្រំប្រទល់ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នេះបើតាមការបញ្ជាក់ពីលោក សេង សុងលី នាយខណ្ឌរដ្ឋបាលជលផលស្ដីទី ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃសុក្រថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ ។

 លោក នាយខណ្ឌរដ្ឋបាលជលផលស្ដីទីឲ្យដឹងទៀតថា លទ្ធផល កម្លាំងអនុវត្តបានចំនួន០៦ខ្សែ ស្មើនឹងប្រវែងប្រមាណ១២០០ម៉ែត្រ លូកងសាច់អួនចំនួន០៦មាត់ បង្គោលចម្រឹងចំនួន៣០០ដើម និងចាក់លែងត្រីចំរុះចូលទឹកបឹងទន្លេសាបវិញ ទម្ងន់ចំនួន៥០គីឡូក្រាមផងដែរ ។ ក្នុងនោះលោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ បានធ្វើការណែនាំដល់មន្រ្តីជំនាញ(រដ្ឋបាលជលផល)បន្តអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជានេសាទ ឲ្យចូលរួមគោរពច្បាប់ស្ដីពីជលផល ហាមដាច់ខាតនូវ ឧបករណ៍របាំង(ស្បៃមុង)។ លោក មានប្រសាសន៍ទៀតថា កម្លាំងថ្នាក់ជាតិឬក្រោមជាតិ បន្តខិតខំប្រឹងប្រែង អប់រំ ផ្សព្វផ្សាយ ដល់ប្រជានេសាទ សហគមន៍ មូលដ្ឋាន ប្រើប្រាស់តែឧបករណ៍ដែលច្បាប់អនុញ្ញាត ដើម្បីថែរក្សាពូជត្រីយើងឲ្យបានគង់វង់ ដល់កូនចៅជំនាន់ក្រោយៗទៀត ។

 លោក នាយខណ្ឌស្ដីទីបញ្ជាក់ទៀតថា នៅថ្ងៃដដែលនេះដែរ មន្ត្រីសង្កាត់រដ្ឋបាលជលផលបាកាន បានធ្វើការបង្កាប១ករណីដែរ ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផល បង្ក្រាបឧបករណ៍របាំង(ស្បៃមុង)ប្រវែង២០០ម៉ែត្រ លូកងស្បៃមុងចំនួន០៤មាត់ បង្គោលចម្រឹងចំនួន៥០ដើម ចាក់លែងត្រីចម្រុះទម្ងន១០គីឡូក្រាមថែមទៀត ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print