នៅជាប់ព្រំដែនមីយ៉ាន់ម៉ា ពលរដ្ឋថៃកំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន

ចែករំលែក៖

តំបន់ព្រំដែននៃខេត្ត Tak ភាគខាងជើងជាប់ប្រទេសមីយ៉ាន់ម៉ា កំពុងភ័យព្រួយនិងត្រៀមខ្លួនចំពោះគ្រាអាសន្ន ខណៈមេបញ្ជាការកងទ័ពកំពុងតាមដានស្ថានការណ៍និងរឹតបណ្តឹងព្រំដែន បន្ទាប់ពីនៅប្រទេសមីយ៉ាន់ម៉ា កំពុងផ្ទុះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ជាពិសេសមានការទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់តែម្តង។

តាមការចុះផ្សាយរបស់ Amarin TV, នៅថ្ងៃសៅរ៍ទី១២ខែកក្កដាឆ្នាំ២០២៥ មានការប្រយុទ្ធគ្នារវាងទាហានការ៉ែន ដែលវាយប្រហារយ៉ាងខ្លាំងទៅលើទាហានមីយ៉ាន់ម៉ា ដោយប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់កាំភ្លើងធំ បណ្តាលឲ្យមានការផ្ទុះលាន់ឮសំឡេងទ្រហឹង រង្គើប្រៀបបានរញ្ជួយដី។

ដោយសារតែឥទ្ធិពលនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មេបញ្ជាការថៃក្នុងស្រុក Mae Sot បានចេញបញ្ជាឲ្យតាមដានព្រំដែននិងពិនិត្យមើលស្ថានការណ៍ឲ្យបានជាប់លាប់ ដើម្បីធានាសុវត្ថិភាពប្រជាជនថៃ ហើយនឹងជម្លៀសចេញតែម្តងក្នុងករណីចាំបាច់៕

...

រូបថត៖ Amarin TV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print