ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែកក្កដា ឆ្ន២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ដូច្នេះ​ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៧លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ១៥នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ៨នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ០នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ៥នាក់), មិនគោរពសិទ្ឋិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់) និងប្រជែង ៤លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print