Georginaបង្ហាញឈុតប៊ីគីនី និងត្បូងពេជ្រពេលជិះទូកកម្សាន្តជាមួយ Cristiano Ronaldo

ចែករំលែក៖

GEORGINA RODRIGUEZ បានបង្ហាញរាងកាយរបស់នាងតាមរយៈការបង្ហោះលើ Instagram ថ្មីជាមួយនឹងដៃគូស្នេហ៍ដ៏យូរអង្វែង Cristiano Ronaldoខណៈពេលដើរលេងកម្សាន្តថ្ងៃឈប់សម្រាក។

Rodriguez បានបង្ហោះរូបភាពថើបព្រះអាទិត្យទៅកាន់អ្នកតាមដាន Instagram របស់នាងចំនួន 67.2 លាននាក់។ រូបភាពទាំងនោះរំលេចចេញច្រើនពីស្បែកពណ៌ទង់ដែង និងឈុតហែលទឹកក្នុងរដូវក្ដៅរបស់នាងប៉ុណ្ណោះ។

ប៉ុន្តែអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំងលើខ្សែកពេជ្រដ៏ភ្លឺចាំងរបស់ Rodriguez ហើយលក្ខណៈពិសេសលេចធ្លោផងដែរគឺចិញ្ចៀនពេជ្រដ៏ធំរបស់ នាង។គូស្នេហ៍មួយគូនេះបានបដិសេធថា វាមិនមែនជាចិញ្ចៀនភ្ជាប់ពាក្យនោះទេ។

នាងបានដាក់ចំណងជើងលើការបង្ហោះថា “ការងើបឡើងវិញដោយក្តីស្រឡាញ់ទាំងពីររបស់ខ្ញុំ”។

រវាងរូបភាពប៊ីគីនី និងគ្រឿងអលង្ការដ៏ឡូយឆាយ គេឃើញគូស្នេហ៍មួយគូកំពុងអង្គុយលេងជាមួយគ្នាក្នុងអាងហែលទឹក។

ក្រៅពី Ronaldo ស្នេហាទីពីររបស់ Rodriguez ទំនងជា Cristiano Jr ក៏ត្រូវបានគេមើលឃើញនៅក្នុងការបង្ហោះនោះដែរ។ Cristiano Jr គឺជាកូនម្នាក់ពីទំនាក់ទំនងស្នេហាពីមុនរបស់ Ronaldo ប៉ុន្តែអត្តសញ្ញាណម្តាយនៅតែមិនទាន់ត្រូវបានបង្ហាញ។

គូស្នេហ៍នេះមានកូនស្រីពីរនាក់ជាមួយគ្នាដែលកើតនៅឆ្នាំ 2017 និង 2022 តែ Rodriguez ចាត់ទុកកូនផ្សេងទៀតរបស់គាត់ដូចកូននាងដែរ។

...

Ronaldo ក៏កំពុងសម្រាកបន្ទាប់ពីរដូវកាលដ៏ហត់នឿយរបស់គាត់ជាមួយក្លឹប Al Nassr ដែលគាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងក្របខ័ណ្ឌ Saudi Pro League ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 25 ដងក្នុងការបង្ហាញខ្លួន 30 ដង។ ថ្មីៗនេះគាត់បានចុះហត្ថលេខាលើកិច្ចសន្យាបន្តដែលធ្វើឱ្យគាត់ជាកីឡារកប្រាក់បានច្រើនបំផុតមិនធ្លាប់មានដើម្បីរក្សាគាត់នៅក្លឹបរយៈពេល 2 ឆ្នាំបន្ថែមទៀត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print