លោកសន្ដិបណ្ឌិត នេត សាវឿន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាច្រើនមុខ និងសម្ភារៈប្រើប្រាស់មួយចំនួន ដល់កងកម្លាំងប្រដាប់អាវុធអង់អាចក្លាហានដែលឈរជើងនៅសមរភូមិមុខ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកស្រី ហ៊ុន គឹមឡេង បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាច្រើនមុខ និងសម្ភារៈប្រើប្រាស់មួយចំនួន ដល់កងកម្លាំងប្រដាប់អាវុធអង់អាចក្លាហានដែលឈរជើងនៅសមរភូមិមុខ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ពិធីប្រគល់និងទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ទាំងអស់នេះ បានធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយលោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print