លោក Wang Yi ធ្វើអធិប្បាយពីកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិននិងអាមេរិក៖បង្កើនការប្រាស្រ័យទាក់ទងគ្នា ជៀសវាងការវិនិច្ឆ័យដោយច្រឡំ គ្រប់គ្រងការខ្វែងគំនិតនិងពង្រីកកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីខាងកើតនៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសចិននិងអាមេរិក។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមួយចំនួនដែលបើកធ្វើនៅទីក្រុងគូឡាឡាំពួបានផ្តល់វេទិកាមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នារវាងចិននិងអាមេរិក។ភាគីទាំងពីរបានយល់ឃើញថា ទំនាក់ទំនងរវាងចិននិងអាមេរិកគឺជាទំនាក់ទំនងទ្វេភាគីសំខាន់ជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន។កិច្ចជំនួបលើកនេះមានលក្ខណៈស្ថាបនា ភាគទាំងពីរបានធ្វើកិច្ចសន្ទនាដោយសមភាពក្រោមស្មារតីដែលគោរពគ្នាទៅវិញទៅមក។ភាគីចិនអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវជំហរគោលការណ៍ចំពោះទំនាក់ទំនងចិននិងអាមេរិក ជឿជាក់ថា បានបង្កើនការយោគយល់របស់អាមេរិកចំពោះប្រទេសចិន ហើយក៏ត្រួសត្រាយផ្លូវសម្រាប់ក្រុមការងារការទូតនៃប្រទេសទាំងពីរទាក់ទងគ្នា។អាចបូកសារុបចំពោះកិច្ចជំនួបលើកនេះគឺបង្កើនការប្រាស្រ័តទាក់ទងគ្នា ជៀសវាងធ្វើវិនិច្ឆ័យដោយការយល់ច្រឡំ គ្រប់គ្រងការខ្វែងគំនិត និងពង្រីកកិច្ចសហប្រតិបត្តិការ។

គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា ប្រទេសចិននិងអាមេរិកដែលជាប្រទេសដ៏ធំពិតជាមានផលប្រយោជន៍រួមដ៏ធំទូលាយ ហើយក៏មានឱកាសសហប្រតិប្តិការជាច្រើនផងដែរ។ភាគីទាំងពីរមានទំនួលខុសត្រូវ ហើយក៏មានលទ្ធភាពអាចរកឃើញវិធីសាស្ត្ររួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងអាមេរិកលើផែនដីនេះនាយុគសម័យថ្មី។នេះនឹងក្លាយទៅសំណាងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាការរំពឹងទុករបស់ប្រទេសនានាលើពិភពលោកផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print