ដើមម៉ៃសាក់ចំនួន៣ដើមរងការកាប់បំផ្លាញពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ប្រចាំការនៅស្រុកលំផាត់បញ្ជាឲ្យកូនទៅកាប់ដើមម៉ៃសាក់ ដែលជាសម្បត្តិរបស់រដ្ឋលក់ទៅឲ្យឈ្មួញនៅស្រុកក្រោម។

លោក នូ ថេ អភិបាលស្រុកលំផាត់បានបញ្ជក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ថា នៅពេលនេះលោកកំពុងតែចាត់វិធានការឲ្យសមត្ថកិច្ចដកហូតដើមម៉ៃសាក់ដែលកូនរបស់លោក រស់ ប៊ូទុំ ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើស្រុកលំផាត់ បានឲ្យកូនឈ្មោះ ទុំ ង៉ែត ភេទប្រុស ព្រមទាំងបក្ខពួកចំនួន២នាក់ទៀតឲ្យមកកាប់ដើមម៉ៃសាក់ដែលនៅចំណុចមាត់ទន្លេសេសាន ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី នោះហើយ។

លោកបន្តទៀតថា ចំពោះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើលោកនឹងចាត់វិធានការបន្តជូនលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ នឹងបន្តរាយការណ៍ទៅលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើបន្តទៀត។

គួរបញ្ជាក់ផងដែរថា លោក រស់ ប៊ូទុំ មន្ត្រីរដ្ឋបាលព្រៃឈើដុះស្លែប្រចាំស្រុកលំផាត់អ្នកនេះ មិនដែលឃើញការពារឬបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយឃើញតែបំផ្លាញព្រៃឈើក្នុងដែនដីរបស់ខ្លួននឹងប្រមូលតែលុយពីឈ្មួញដាក់ហោប៉ាវតែប៉ុណ្ណោះ ជាពិសេសលុយដែលប្រមូលបានពីឈ្មួញនោះមិនដឹងថា យកទៅផ្គាប់ផ្គន់ថ្នាក់លើណាទេបានជាហ៊ានឲ្យកូនមកកាប់ដើមម៉ៃសាក់ដែលជាសម្បត្តិរបស់រដ្ឋដោយគ្មានខ្លាចញញើតច្បាប់នោះសោះ។

បើតាមការឲ្យដឹងពីតៃកុងរថយន្តយីឌុបបង្ក្រាបលើកមុនកន្លងទៅថ្មីៗនេះថា ឈើម៉ៃសាក់ទាំងនេះដឹកយកទៅចែកចាយតាមបណ្តាលខេត្តមួយចំនួនដូចជា ភ្នំពេញ កំពង់ចាម កណ្តាល និងព្រៃវែងជាដើម។

ហេតុដូចនេះសូមលោកអភិបាលនៃគណ:អភិបាលខេត្តរតនគិរី មេត្តាចាត់វិធានការដល់មន្ត្រីរដ្ឋបាលព្រៃឈើដែលគិតតែពីផលប្រយោជន៍របស់ខ្លួនម្នាក់នេះផង ៕

1 2 3 4 5 6

ដោយ៖ វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print