ឃាត់ខ្លួនកូនប្រសារប្រុសចាប់រំលោភ ម្តាយក្មេកដោយ សារឥទ្ធិពលគ្រឿងញៀន និងធ្លាប់ជាប់ទាក់ទងល្បែងស៊ីសង

ចែករំលែក៖

ខេត្តកណ្តាល÷ ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនបានធ្វើឲ្យកូនប្រសារប្រុសម្នាក់ហ៊ានបំពានច្បាប់ និងសីលធម៌សង្គម ដោយចាប់រំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះជាម្តាយក្មេក រហូតត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន។ ហេតុការណ៍នេះបានកើតឡើងតាំងពីអំឡុងឆ្នាំ ២០២៣ និងបន្តរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ព្រ. ច.រ. អាយុ ៥៣ឆ្នាំជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ និងជាស្ត្រីមេម៉ាយ។ ចំណែកជនសង្ស័យឈ្មោះ ឆូយ ចាន់ណា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាកូនប្រសារប្រុសរបស់ជនរងគ្រោះ។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។ ពួកគេមានទី លំនៅជាមួយគ្នា ក្នុងភូមិកាឡីខាងត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយបានមកជួលបន្ទប់ស្នាក់នៅជាមួយប្រពន្ធ និងម្តាយក្មេកក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកអធិការបានបន្តថា តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះជាម្តាយក្មេក បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ជាស្ត្រីមេម៉ាយមានកូន ៤នាក់ (ប្រុស ៣នាក់ ស្រី ១នាក់) ហើយកូនស្រីរបស់គាត់បានរៀបការជាមួយជនសង្ស័យ (កូនប្រសារប្រុស) អំឡុងឆ្នាំ២០២២ ដោយមានចុះ សំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ។ ចាប់តាំងពីរៀបការមក កូនប្រសាររបស់គាត់(ជនសង្ស័យ)បានប្រើប្រាស់គ្រឿង ញៀន រហូតយកម៉ូតូលក់អស់ ១គ្រឿង,ដី ១ឡូត៍,គោ ១នឹម និងប្រាក់អស់ ១ម៉ឺនដុល្លារ យកទៅលេងល្បែងអនឡាញចាញ់អស់។ ជននេះក៏ធ្លាប់ត្រូវបានគ្រួសារប្ដឹងនគរបាលប៉ុស្តិ៍ស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង យកទៅធ្វើកិច្ចសន្យាអប់រំចំនួន ២ដងទៀតផង។

លោកអធិការបានឲ្យដឹងទៀតថា លុះមកដល់កំឡុងខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១០យប់ កូនប្រសាររបស់គាត់ (ជនសង្ស័យ) ក៏បានចាប់រំលោភគាត់ រហូតបាន សម្រេចម្តង ដោយមិនបានប្រើប្រាស់ស្រោមអនាម័យ នៅក្នុងភូមិកាឡីខាងត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្ត ព្រៃវែង។ តែដោយមានការអង្វរសុំពីកូនស្រីរបស់គាត់ និងការសារភាពរបស់កូនប្រសារប្រុស ថាសូមកែខ្លួនឈប់ប្រព្រឹត្តទៀតហើយ ទើបស្ត្រីរងគ្រោះអត់ឱនមិនប្ដឹងទៅសមត្ថកិច្ចនោះឡើយ។

លោកអធិការបានបន្តថា លើកទី២ នៅថ្ងៃទី២៥ កុម្ភៈ ២០២៥ វេលាម៉ោង ០៣ ទាបភ្លឺ កូនប្រសារប្រុស (ជន សង្ស័យ) ក៏បានចាប់រំលោភស្ត្រីរងគ្រោះជាម្តាយក្មេកម្តងទៀត ដោយមិនប្រើប្រាស់ស្រោមអនាម័យរហូតបានសម្រេច នៅចំណុចក្នុងបន្ទប់ជួលភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ តែគាត់មិនបានប្រាប់កូនស្រីគាត់ឲ្យដឹងនោះឡើយ។ លើកទី៣ នៅវេលាម៉ោង២៣ថ្ងៃទី២០ កក្កដា ២០២៥ កូនប្រសារ ប្រុស (ជនសង្ស័យ) ក៏បានប៉ុនប៉ងចាប់រំលោភគាត់ម្តងទៀត តែមិនបានសម្រេច។ ទើបនៅព្រឹកថ្ងៃទី១២ កក្កដា ២០២៥ ដោយសារខឹងកូនប្រសារប្រុស (ជនសង្ស័យ) បានឈ្លោះប្រកែកជាមួយកូនស្រីរបស់គាត់ និងគាត់ ទើបស្ត្រីរងគ្រោះសម្រេចប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមនីតិវិធីតែម្តង។ ក្រោយមក ស្ត្រីរងគ្រោះក៏បានចាកចេញតែម្នាក់ឯងពីបន្ទប់ជួលកើតហេតុ មករស់នៅឯសង្កាត់តាខ្មៅវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីលើកទី១ កំឡុងឆ្នាំ២០២៣ ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន រួចបានព្រមព្រៀងរួមភេទជាមួយម្តាយក្មេកដោយមិនបានប្រើប្រាស់ស្រោមអនាម័យរហូតបានសម្រេចម្តងប្រាកដមែន ដោយមិនបានចាប់រំលោភនោះទេ។ ចំណែកលើកទី២ និងទី៣ នៅចំណុចបន្ទប់ជួលភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្តាយក្មេកនោះឡើយ។

...

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print