ភ្នំពេញ ៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ផ្ញើសារលិខិតអបអរសាទរ និងកោតសរសើរ ជូនចំពោះ ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលជាអត្តពលិក ក្រសួងមហាផ្ទៃ ដែលដណ្តើម បានមេដាយចំនួន ៦២គ្រឿង (មាស២២គ្រឿង ប្រាក់២២គ្រឿង និងសំរឹទ្ធ១៨គ្រឿង) ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (The 21st World Police and Fire Games ) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលបាន ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ ៖ សិលា