ឈាមខ្មែរអ្នកស្នេហាជាតិ ស្មារតីរួបរួមជាតិ ពលរដ្ឋនៅខាងក្រោយលើកទឹកចិត្តកងទ័ពគ្រប់កាលៈទេសៈ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មានន័យបំផុតសម្រាប់ពលរដ្ឋស្រុកសំឡូតខេត្តបាត់ដំបង នាំយកទុរេនជាង៤តោន ទៅជូនកងកម្លាំងទិសទី១ ខេត្តបន្ទាយមានជ័យ ជាមួយការគោរព ស្រឡាញ់ចេញពីបេះ គឺខ្មែរស្នេហាជាតិ ។

សូមបញ្ជាក់ថា ៖ ផ្លែទុរេនប្រមាណជាង៤តោន ត្រូវបានប្រជាពលរដ្ឋចំនួនពីរឃុំ គឺឃុំសំឡូត និងឃុំស៊ុង ក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង យកទៅមកប្រគល់ជូនដល់កម្លាំងកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅទីបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ។
លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ក្រៅពីទុរេន នៅមានបន្លែ ផ្លែឈើជាច្រើនប្រភេទទៀត ដែលប្រជាពលរដ្ឋក្នុងឃុំសំឡូត និងឃុំស៊ុង បង្កបង្កើនផលដោយខ្លួនឯង បានកៀរគរគ្នាប្រមូលយកមកប្រគល់ជូនកងទ័ពទិសទី១ បន្ទាយមានជ័យ ។
ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ បានមានសមានចិត្តជួយដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការ ពារព្រំដែនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសជិតខាង ។
តំណាងឱ្យកងទ័ពជួរមុខទិសទី១ បន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ប្ដេជ្ញាការពារបូរណភាពទឹកដី និង មាតុភូមិកម្ពុជាឱ្យបានគង់វង្ស មិនឱ្យប្រទេសជិតខាងមករំលោភបំពានបាននោះឡើយ។
ទឹកចិត្តខ្មែរស្រឡាញ់ពូជសាសន៍ រួបរួមសាមគ្គីគ្នា ការពារ បូរណភាពទឹកដី មិនឱ្យឈ្លានពានបានឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print