បើទោះបីជាមានការធ្លាក់ចុះនៅក្នុង រយៈពេល៧ខែដំបូងឆ្នាំនេះក៏ដោយក៏ក្រសួងពាណិជ្ជកម្មនៅតែសុទិដ្ឋនិយមថា ការនាំចេញរយៈពេលដែលសេសសល់ក្នុងឆ្នាំនេះនឹងកើនឡើងដែរពោលគឺជាលទ្ធផលនឹងកើនឡើង១,៣ភាគរយពេញមួយឆ្នាំនេះ។
ក្រសួងបានរាយការណ៍ថា ការនាំចេញនៅក្នុងខែកក្កដាបានធ្លាក់ចុះ៤,៣៥ភាគ រយដល់ចំនួន១៧,៤១ពាន់លានបាត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាកត្តាដែលធ្វើឱ្យមានការធ្លាក់ចុះ២ភាគរយនៅក្នុងរយៈពេល៧ខែដំបូងដល់ចំនួន១២២,៥៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក។
លោក Malee Choklumlerd អគ្គនាយកនៃនាយកដ្ឋានជំរុញការនាំចេញបានមានប្រសាសន៍ថា ការនាំចេញនឹងកើនឡើងនៅ ពាក់កណ្តាលទី២នៃឆ្នាំនេះជាពិសេសត្រីមាសចុងក្រោយ ហើយលទ្ធផលនៅក្នុងការនាំចេញមានចំនួន១,៣ភាគរយដល់ចំនួន២២៣,៤៦ពាន់លានដុល្លារសហរដ្ឋអាមេ រិកពេញមួយឆ្នាំ។
លោកស្រីបានបន្ថែមទៀតថា ក្រសួងនឹងពិចារណាពិនិត្យគោលដៅការងារនាពេលបច្ចុប្បន្ននេះឡើងវិញ បន្ទាប់ពីមានកិច្ច ពិភាក្សាជាមួយនឹងអ្នកតំណាងវិនិយោគថៃនាឆ្នាំក្រោយនេះ។
ការនាំចេញអាចនឹងកើនឡើងដល់ ចំណុចវិជ្ជមានដោយសារតែការងើបឡើង តម្លៃប្រេងនិងការពង្រឹងតម្រូវការទីផ្សារ មួយចំនួន។ លោកស្រីបានបន្ថែម ទៀតថាក្រសួងនេះគុណគូរពីតម្លៃចំណូលជាមធ្យមប្រចាំខែដែលមានប្រហែលជា១៩ពាន់ លានដុល្លារសហរដ្ឋអាមេរិកនៅរយៈពេលដែលសេសសល់ក្នុងឆ្នាំនេះ។
លោក Somkiat Triratpan នាយកការិយាល័យយុទ្ធសាស្ត្រពាណិជ្ជកម្មនិង គោលនយោបាយរបស់ក្រសួងបានមាន ប្រសាសន៍ថាតម្លៃប្រេងអត្រាប្តូរប្រាក់ ដុល្លារ-បាត និងតម្រូវការសកលោកនឹងក្លាយជាកត្តាដែលជះឥទ្ធិពលដល់ការនាំចេញ ក្នុងខែក្រោយនេះ។
ក្រសួងបានព្យាករថាតម្លៃប្រេងឆៅនឹងបន្តកើនឡើងប៉ុន្តែមិនលើសពី៦០ដុល្លារ ក្នុងមួយបារ៉ែលទេពោលគឺមានតម្លៃជា មធ្យមប្រហែលជា៤២,៥០ដុល្លារសហរដ្ឋអាមេរិកក្នុងខែក្រោយនេះ។ តម្លៃជាមធ្យម នៃប្រាក់បាតអំឡុង៧ខែដំបូងនៃឆ្នាំនេះ មានប្រហែលជា៣៤,៧៦បាតក្នុងមួយ ដុល្លារសហរដ្ឋអាមេរិក។
ដោយយោងទៅតាមរបាយការណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសកលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី៣,២ទៅ៣,១ភាគរយ ក្នុង ឆ្នាំនេះ។
តម្លៃនាំចូលរបស់ប្រទេសនេះកាលពីខែមុនបានធ្លាក់ចុះ៧,១៦ភាគរយដល់ចំនួន១៦,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលអតិរេកពាណិជ្ជកម្មសម្រាប់ខែមុននោះមាន១,២១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តម្លៃនាំចូលរយៈពេល៧ខែ ដំបូងនៃឆ្នាំនេះមាន១០៨,៩២ពាន់លាន ដុល្លារសហរដ្ឋអាមេរិកពោលគឺធ្លាក់ចុះ ៩,៧៨ភាគរយ។
កាលពីខែមុនការនាំចេញស្ទើរតែគ្រប់ទីផ្សារសំខាន់ៗលើកលែងតែសហរដ្ឋអាមេរិកនិងអូស្ត្រាលីនោះបានធ្លាក់ចុះ៕
ដោយ៖ រ័ត្ន