មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៦២ បានចែងថា ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ (ប្រាំពីរ)ថ្ងៃ និងដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះចំពោះបទល្មើសណាមួយដូចខាងក្រោម៖

១- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។
២-បើកបរដោយល្បឿនលើសចាប់ពី៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ពីល្បឿនដែលបានកំណត់ក្នុងច្បាប់នេះ។
៣-មិនគោរពសិទ្ធិអាទិភាព។
៤- មិនគោរពផ្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែតៗ។
៥- បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។

មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតបណ្ណបើកបរ និងឯកសារផ្សេងៗរបស់យានយន្ត ក្នុងករណីពុំមានចែងក្នុងច្បាប់នេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print