ប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់ ដែលសមត្ថកិច្ចថៃចាប់ខ្លួននៅខេត្តត្រាត ត្រូវបានអនុញ្ញាតឱ្យមកប្រទេសកម្ពុជាវិញក្រោយមានការសម្របសម្រួល

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់ ដែលសមត្ថកិច្ចថៃចាប់ខ្លួននៅខេត្តត្រាត ត្រូវបានអនុញ្ញាតឱ្យមកប្រទេសកម្ពុជាវិញក្រោយមានការសម្របសម្រួល។ ពលរដ្ឋទាំង ១៦ នាក់នេះត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ពីបទនេសាទដោយពុំមានការអនុញ្ញតនៅតំបន់ហាមឃាត់ ស្ថិតនៅស្រុកខៅស្មីង ខេត្តត្រាត ប្រទេសថៃ។

បងប្អូនប្រជាពលរដ្ឋទាំង១៦រូប បានមកដល់ទីរួមខេត្តកោះកុង នៅរសៀលម៉ោង១៥:០០នាទី ប្រកបដោយទឹកមុខសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណអាជ្ញាធរដែលបានជួយសម្របសម្រួលនិងអនុញ្ញាតឱ្យពួកគាត់បានវិលត្រឡប់មកទឹកដីកម្ពុជា និងបានជួបជុំក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print