សូមស្ងើចសរសើរភាពក្លាហានរបស់នារីខ្មែរក្នុងការការពារកិត្តិយស និងការពារជាតិ ពួកគេតែងតែជាកម្លាំងដ៏ស្ងៀមស្ងាត់នៅពីក្រោយការរស់រានមានជីវិត និងវឌ្ឍនភាពរបស់កម្ពុជា (មានវីដេអូ)

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ សូមស្ងើចសរសើរភាពក្លាហានរបស់នារីខ្មែរក្នុងការការពារកិត្តិយស និងការពារជាតិ ពួកគេតែងតែជាកម្លាំងដ៏ស្ងៀមស្ងាត់នៅពីក្រោយការរស់រានមានជីវិត និងវឌ្ឍនភាពរបស់កម្ពុជា។

ក្នុងនោះយើងឃើញផ្ទាល់នៅថ្ងៃនេះ សូម្បីតែគាត់ជាស្ត្រីកម្ពុជា តែម្នាក់ឯង គឺភាពខ្លាំងរបស់នារីខ្មែរ៖

-ទន់ភ្លន់ តែមិនទន់ជ្រាយ  

-រឹងមាំ តែមិនរឹងរូស 

-រួសរាយ តែមិនរាយមាយ 

-ឱនលំទោន តែមិនលូនក្រាប ។ 

ដោយឡែកខាងថៃ ទាំងទាំងទាហាន ប្រជាជន ជំនាញខាងរត់ ! មានន័យថា ៖ 

-«កងរុញ» ជាពាក្យថ្មីសំរាប់សៀមនៅប្រសាទតាមាន់ធំ 

 -« កងរត់» ភ័យស្លន់ស្លោដល់ ក រត់រកលេណដ្ឋាន អាខ្លះវង្វេងត្រង់សេលូនចូលក្រោមឡាន ។ នេះជាសភាពការណ៍ជាក់ស្តែង នៅម៉ោង១:៣០នាទីថ្ងៃទី១៥.៧.២០២៥ ។ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print