ម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ គ្រឿងអលង្ការ ស្រាប្រណីត និងផលិតផល ជាច្រើនទៀត នឹងបង្ហាញជូននៅណាហ្គាវើលដ៍

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដ៍ មានសោមនស្សរីករាយនឹងរៀបចំ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំលើកដំបូងនៃ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” កាលពីខែធ្នូ ឆ្នាំ២០២៤ កម្មវិធីលើកទី២ ក្នុងឆ្នាំនេះសូមគោរពអញ្ជើញសាធារណជនចូលរួមដើម្បីឈ្វេងយល់ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនយីហោសម្លៀកបំពាក់ល្បីៗមកពីប្រទេសសិង្ហបុរី ផលិតផលផលិតពីស្បែក គ្រឿងអលង្ការ គ្រឿងលម្អបន្ថែម ស្រា ស៊ីហ្គា និងយីហោជាច្រើនទៀត។

បង្ហាញដោយមានការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ាកល្បីៗរបស់ប្រទេសសិង្ហបុរីជាច្រើនដូចជា A Gentleman’s Tale, Faire, Hides and Thread, Sparkle Please, The Wine Aisle, Old Moon Spirits, CNES Shoemaker និង Chroma ព្រមទាំងហាងលក់ស៊ីហ្គាឈានមុខរបស់ខ្មែរ (Bertie) “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ផ្តល់ឱកាសសម្រាប់សាធារណជនជួបផ្ទាល់ជាមួយម្ចាស់ប៊្រែនល្បីៗ ឈ្វេងយល់ពីផលិតផលដែលផលិតមានចំនួនកំណត់ និងយល់ដឹងពីការផលិតដោយដៃ និងការច្នៃប្រតិដ្ឋ។ សាធារណជននឹងបានឈ្វេងយល់តាមរយៈការផ្តល់បទបង្ហាញអំពីប៊្រែន និងការពន្យល់ណែនាំតាមរយៈការផ្តល់សិក្ខាសាលា ការបង្រៀន និងការពន្យល់ណែនាំពីម្ចាស់ប៊្រែននីមួយៗ។ ចូលរួមដោយសេរី ប៉ុន្តែសូមណែនាំឱ្យចុះឈ្មោះជាមុន។

ការបង្ហាញផលិតផលនៃយីហោនីមួយៗនឹងធ្វើឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់ពីរបៀបរស់នៅប្រកបគុណភាពនាសម័យបច្ចុប្បន្នដោយពួកគេនឹងបានជួបផ្ទាល់ និងឈ្វេងយល់ពីស្ថាបនិកនៃប៊្រែន អ្នករចនាម៉ូដ ជាងកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រា ស្រាស្ពីរីត និងការពន្យល់ណែនាំអំពីពណ៌ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់។ មិនថាសាធារណជនមកចូលរួមក្នុងថ្នាក់បង្រៀន សិក្ខាសាលា ជួបជាមួយអ្នកជំនាញ អញ្ជើញមកមើល ឬទិញនោះទេ ព្រឹត្តិការណ៍នេះនឹងផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានអត្ថន័យ។

សាធារណជនក៏អាចចូលរួមថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ផងដែរដែលតម្រូវឱ្យមានការបង់ប្រាក់ដែលមានការពន្យល់ណែនាំដោយអ្នកជំនាញ និងការប្រឹក្សាយោបល់ទៅលើពណ៌នៃសម្លៀកបំពាក់ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែកដោយដៃ និងការរចនាខ្សែដៃគ្រីស្តាល់ដែលអ្នកចូលរួមអាចយកផលិតផលទាំងនោះទៅគេហដ្ឋានបានផងដែរ។ សម្រាប់អ្នកដែលចូលចិត្តស្រាប្រណីត ឬស្រាស្ពីរីត នឹងទទួលបានឱកាសភ្លក្សដែលពួកគេចូលចិត្ត។

“កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនៅសាលប្រណីតរបស់ណាហ្គាវើលដ៍ គឺនៅជាន់ទី២២ ណាហ្គាវើលដ៍ទី២ ។ ថ្ងៃដំណើរការទីមួយ (១ សីហា ២០២៥) សម្រាប់ភ្ញៀវដែលមានសំបុត្រអញ្ជើញ រីឯថ្ងៃទីពីរ និងថ្ងៃទីបី (២-៣ សីហា ២០២៥) បើកសម្រាប់សាធារណជនទូទៅ។ ថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ទាំងអស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ ភ្ញៀវអាចចុះឈ្មោះជាមុនដើម្បីទទួលបានការផ្តល់ជូនពិសេស។ ការចុះឈ្មោះបើកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈ www.nagaworld.com/ev-register ។ សូមចូលទៅកាន់ www.NagaWorld.com និងតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ដើម្បីទទួលបានពីបច្ចុប្បន្នភាពស្តីអំពីប៊្រែនដែលចូលរួម កាលវិភាគនៃសិក្ខាសាលា និងការចុះឈ្មោះ។

ជាផ្នែកមួយនៃការអភិវឌ្ឍកិត្តិនាមរបស់ណាហ្គាវើលដ៍ដើម្បីក្លាយជាគោលដៅសម្រាប់ការបង្ហាញពីរបៀបរស់នៅប្រកបគុណភាពឈានមុខគេក្នុងប្រទេសកម្ពុជា “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់លើសពីសេវាកម្មវិស័យបដិសណ្ឋារកិច្ច និងកម្មវិធីកម្សាន្តលំដាប់ពិភពលោក។ នេះតំណាងឱ្យចក្ខុវិស័យក្នុងការផ្តល់ឱកាសសម្រាប់សាធារណជនដែលផ្តល់តម្លៃទៅលើគុណភាព ភាពច្នៃប្រតិដ្ឋ និងការផ្សារភ្ជាប់ទំនាក់ទំនង បានជួប និងឈ្វេងយល់ពីប៊្រែនល្បីៗដោយផ្ទាល់។ ជួបគ្នានៅណាហ្គាវើលដ៍ឆាប់ៗនេះ៕ដោយ​៖តារា​

នៅកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” លោកអ្នកនឹងបានជួបជាមួយអ្នកច្នៃបង្កើតនៅពីក្រោយបច្ចេកទេសកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រាស្ពីរីត ស្រា និងការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុររបស់អ្នកប្រើប្រាស់។

ព្រឹត្តិការណ៍សំខាន់ៗរួមមាន ការប្រឹក្សាយោបល់អំពីការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុររបស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែក  ការរចនាខ្សែដៃ ខ្សែកគ្រីស្តាល់ និងការភ្លក្សស្រាដែលលោកអ្នកអាចធ្វើជាវត្ថុអនុស្សាវរីយ និងបទពិសោធន៍ដ៏ពិសេសផ្ទាល់ខ្លួន។

អ្នកចូលរួម នឹងទទួលបានការបង្ហាត់បង្ហាញណែនាំ សិក្ខាសាលា និងបទពិសោធន៍ដ៏ពិសេសនៅក្នុងកម្មវិធីនេះ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print