សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាប ករណីជួញដូរដោយខុសច្បាប់សារធាតុញៀនឃាត់ខ្លួនជនសង្ស័យ ៣នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយ ដែកសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបង្ក្រាបគ្រឿងញៀនដោយបានឃាត់ ខ្លួនជនសង្ស័យ៣នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥វេលាម៉ោង១៣និង១៥នាទីនៅចំណុចភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យចំនួន៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន÷១- ឈ្មោះតាំង ស៊ីមាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ
មិនពិតមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន),២-ឈ្មោះប៉ាន់ សុភារុន(ហៅចិន) ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)និង ៣-ឈ្មោះទៀង គឹមរត្ន័ធានី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យ
ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៥កញ្ចប់(មធ្យម៤តូច១)ទំងន់១០,៧៩ក្រាម)។
២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣/ទូរស័ព្ទចំនួន២គ្រឿង។
៤/ក្រដាសវេរលុយវីងចំនួន២សន្លឹក។

សមត្ថកិច្ចបានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យឈ្មោះតាំង ស៊ីមាន និងឈ្មោះទៀង គឹមរត្ន័ធានីសារភាពថា ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ ញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់នេះជារបស់ពួកខ្លួនប្រាកដមែន ហើយខ្លួនបានទិញពីឈ្មោះប៉ាន់ សុភារុន ភេទប្រុស ក្នុងតំលៃ១០០.០០០រៀល(ដប់ម៉ឺនរៀល) យកមកវេចខ្ចប់ទុកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។

ក្រោយបានចំលើយសារភាពរបស់ឈ្មោះ តាំង ស៊ីមាននិង ឈ្មោះ ទៀង គឹមរត្ន័ធានីកម្លាំងផ្នែកប្រឆាំងគ្រឿងស្រុកសហការ ជាមួយប៉ុស្តិបន្ទាយដែកបន្តនិតិវិធីចុះទៅដល់ផ្ទះរបស់ឈ្មោះប៉ាន់ សុភារុន ស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែកដោយបានឃាត់ខ្លួនឈ្មោះប៉ាន់ សុភារុន ដកហូតបានម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន៤កញ្ចប់មធ្យមសម្ភារះវេចខ្ចប់ថ្នាំញៀនមួយចំនួនក្រោយត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ប៉ាន់ សុភារុន ហៅចិនសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនទៅឲ្យឈ្មោះតាំង ស៊ីមាននិងទៀង គឹមរត្ន័ធានីតម្លៃ១០០.០០០ រៀល (ដប់ម៉ឺនរៀល)ប្រាកដមែនហើយថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់(មិនស្គាល់នាមត្រកូល) នៅជិតផ្សារស្អាងព្រែកតូចស្រុកស្អាងតំលៃ៣០ម៉ឺនរៀល ដោយទំនាក់ទំនងតាមរយះទូរសព្ទ័ដើម្បីយកមកលក់បន្ត។

...

ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការស្រុកដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print