បទវិភាគ៖ សេដ្ឋកិច្ចចិន បន្តបង្ហាញពី ភាពធន់និង កម្លាំងរស់រវើក ដ៏ខ្លាំងក្លា ក្រោម កម្លាំងសម្ពាធ

ចែករំលែក៖

អន្តរជាតិ ៖ “ផលិតផលក្នុង ស្រុកសរុប របស់ ចិន ក្នុងឆមាស ទីមួយ ឆ្នាំនេះ មានចំនួន លើស ពី ៦៦ទ្រីលាន យាន់ ប្រាក់ ចិន បើគិតតាម តម្លៃថេរ បាន កើនឡើង ៥,៣ភាគរយ បើ ប្រៀប ធៀប នឹង រយៈ ពេល ដូច គ្នា នៃ ឆ្នាំ ២០២៤។” កាលពីថ្ងៃ ទី១៥ ខែកក្កដា រដ្ឋបាលជាតិ ស្ថិតិចិន បាន ចេញផ្សា យ ទិន្នន័យ សេដ្ឋកិច្ចចិន នៅ ឆមាសទីមួយ នៃឆ្នាំ២០២៥ ។ សេដ្ឋកិច្ច ជាតិចិន បានទប់ទល់ នឹងកម្លាំងសម្ពាធនិង ពុះពារឧបសគ្គ បាន ដំណើរការ ដោយនឹងនរ ជាទូទៅនិង អភិវឌ្ឍ យ៉ាង ល្អប្រសើរ និងប្រកប ដោយ ស្ថិរភាព ។

បើមើលពី ទិន្នន័យក្នុង វិស័យគន្លឹះដូចជា ពាណិជ្ជកម្ម អន្តរជាតិ ការប្រើប្រាស់ និងហិរញ្ញវត្ថុ ជាដើមដែល រដ្ឋាភិបាល ចិនបាន ប្រកាស នៅពេល ថ្មីៗកន្លងទៅនេះ អាច ឃើញពី ភាពកក់ក្តៅនិង សញ្ញាវិជ្ជមាន ជាច្រើននៃការដំណើរការ សេដ្ឋកិច្ច ប្រទេសចិន ។
តាមទិន្នន័យ ពាណិជ្ជកម្ម អន្តរជាតិដែល រដ្ឋបាលគយប្រទេស ចិនបានប្រកាស កាលពី ថ្ងៃ ទី១៤ខែកក្កដា ឱ្យ ដឹង ថា ទំហំ នាំចេញ នាំចូល ខាង ពាណិជ្ជកម្ម ទំនិញនៃ ប្រទេស ចិននៅឆមាស ទីមួយ ឆ្នាំនេះ មានចំនួន២០ ទ្រីលានយាន់ ប្រាក់ចិន ដែលបំបែក កំណត់ត្រាថ្មី ក្នុងរយៈ ពេល ដូចគ្នាក្នុង ប្រវត្តិសាស្ត្រ ។ ការនាំចេញ នាំចូល ខាង ពាណិជ្ជកម្ម អន្តរជាតិ សម្រេច បាននូវ កំណើនក្នុង រយៈពេល ៧ត្រីមាសជាប់ៗ គ្នាបើប្រៀបធៀប នឹងរយៈពេល ដូចគ្នា នាឆ្នាំមុន និង មានចំនួនលើសពី ១០ទ្រីលាន យាន់ប្រាក់ចិន ក្នុងរយៈពេល ៩ត្រីមាស ជាប់ៗគ្នា ។
ស្របពេល ដែល ពាណិជ្ជកម្ម អន្តរជាតិ មាន ការ វិវឌ្ឍ រីក ចម្រើន ប្រកប ដោយភាព នឹងនរ សក្តា នុពល នៃតម្រូវការក្នុង ស្រុក ក៏ បានបញ្ចេញ ជាបន្តបន្ទាប់ដែរ កម្លាំងចលករនៃ ការប្រើប្រាស់ បាន លេចចេញ និន្នាការ ទៅរកភាពនឹងនរ ។ ពីខែមករា ដល់ខែឧសភាឆ្នាំនេះ ទិន្នន័យ លក់ រាយរបស់ចិនមាន បួនលើកបាន លើសពី ការព្យាករណ៍ ក្នុង ទីផ្សារ ។
ក្នុងវិស័យ ហិរញ្ញវត្ថុ គោលនយោបាយ រូបិយវត្ថុដែល ធូររលុង សមល្មមបានផ្តល់ ការគាំទ្រ ដ៏រឹងមាំចំពោះ ការអភិវឌ្ឍទៅរក ភាពល្អប្រសើរ នៃសេដ្ឋកិច្ច ។ តាមទិន្នន័យ ថ្មីបំផុត នៃ ធនាគារប្រជាជន ចិន បានបង្ហាញឱ្យ ដឹងថា នៅចុងខែ មិថុនា ទំហំ សហហិរញ្ញប្បទាន សង្គមចិននិង សមតុល្យនៃ បរិមាណផ្គត់ផ្គង់ រូបិយវត្ថុ(M2) បាន កើនឡើង ៨,៩ភាគរយ និង ៨,៣ភាគរយ បើប្រៀបធៀប នឹងរយៈពេល ដូចគ្នានាឆ្នាំមុន ល្បឿនកំណើន បាន កើនឡើង ០,៨ភាគរយ និង២,១ភាគរយ ដោយឡែកពីគ្នា បើប្រៀបធៀប នឹងរយៈពេល ដូចគ្នា នាឆ្នាំមុន ។
ក្នុងវិស័យផលិតកម្ម នៅខែមិថុនា សន្ទស្សន៍ អ្នកគ្រប់គ្រង ការបញ្ជា ទិញនៃ មុខ របរ ផលិតកម្ម (PMI)របស់ចិន សន្ទស្សន៍ សកម្មភាព ធុរកិច្ច មិនមែនមុខ របរ ផលិតកម្ម និង សន្ទស្សន៍ PMI ចម្រុះគឺ ៤៩,៧ភាគរយ ៥០,៥ភាគរយ និង៥០,៧ភាគរយ ដោយឡែកពីគ្នា សន្ទស្សន៍ ធំៗទាំងបី សុទ្ធតែមាន ការ កើនឡើង បើប្រៀបធៀប នឹងខែឧសភា ។ សញ្ញា វិជ្ជមាននៃ វិស័យផលិតកម្ម ក៏បានបង្ហាញ លើ ការពន្លឿន ជំរុញការ ធ្វើ ឱ្យ ប្រសើ រឡើង នូវ ឧស្សាហកម្ម និង ការរីកចម្រើន ជាបន្តបន្ទាប់ នៃកម្លាំង ចលករថ្មី ដែរ ។ នៅឆមាស ទីមួយ ឆ្នាំនេះ ចំនួនផលិត និងលក់ដូរ រថយន្ត របស់ចិន សុទ្ធតែ លើសពី ១៥លាន គ្រឿង ដែល បង្ហាញពី ភាពធន់ នៃតួអង្គ សេដ្ឋកិច្ច ពិត ។ សមិទ្ធផល ខាងបច្ចេកវិទ្យា ដែលមាន កម្មវិធី DeepSeek ជាតំណាង បានជំរុញ “បញ្ញាសិប្បនិម្មិត+” រីកចម្រើនទៅ កាន់ខ្សែសង្វាក់ ទាំងមូលនៃ ឧស្សាហកម្មកម្មន្តសាល ។ ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ ចំណុះដំឡើង ម៉ាស៊ីនអគ្គិសនី ដើរដោយ ថាមពល ពន្លឺព្រះអាទិត្យ បាន កើនឡើង ៥៦,៩ភាគរយ បើប្រៀប ធៀបនឹង រយៈពេល ដូចគ្នានាឆ្នាំមុន ដែល បង្ហាញថា ការឆ្ពោះ ទៅ រក ការ ធ្វើ បរិវត្តកម្ម កាបូនទាបនិង បៃតងត្រូវ បានពន្លឿន ។
ប្រទេសចិន ជាប្រទេសធំទី ១ ខាង ឧស្សាហកម្មកម្មន្តសាល លើ ទូទាំងពិភពលោក ចាប់ពី “ផែនការ អភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤”មក តម្លៃបន្ថែមនៃ ឧស្សាហកម្មកម្មន្តសាល ជារៀងរាល់ឆ្នាំ សុទ្ធតែលើសពី ៣០ទ្រីលានយាន់ ប្រាក់ចិន បរិមាណ ផលិត ផលិតផល ឧស្សាហកម្ម សំខាន់ៗ ជាង២០០ ប្រភេទជាប់ ចំណាត់ថ្នាក់ទីមួយ លើពិភពលោក ។ ខណៈ ពេល ដែល ខ្សែសង្វាក់ផ្គត់ផ្គង់ សកលប្រឈមមុខ នឹងការវាយប្រហារ សមត្ថភាព ស្ដារឡើងវិញ ដោយខ្លួនឯងនិង សមត្ថ ភាពជំនួស ដោយ ខ្លួន ឯង នៃ ខ្សែសង្វាក់ ឧស្សាហកម្ម របស់ចិន ត្រូវ បាន បង្ហាញ យ៉ាងពេញ លេញ ដែលបាន ផ្តល់ មូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ កំណើនដ៏ នឹង នរ នៃ ការ នាំចេញ ។ ការរួមបញ្ចូល យ៉ាងស៊ីជម្រៅនៃ ការច្នៃប្រឌិតថ្មី ខាង បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី ខាងឧស្សាហកម្ម ធ្វើ ឱ្យការនាំចេញមាន កម្លាំងប្រកួត ប្រជែងដ៏ គ្រប់គ្រាន់ ។

បច្ចុប្បន្ននេះ ប្រឈមមុខនឹង បរិយាកាស ខាងក្រៅដែល មានភាពកាន់តែ ស្មុគ្រស្មាញនិង តឹងរ៉ឹងពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ សេដ្ឋកិច្ចចិន បាន ទប់ទល់នឹង កម្លាំងសម្ពាធ ផ្នែក ផ្គត់ផ្គង់ និងតម្រូវ ការ ត្រូវ បានកែលម្អក្នុង ពេល ដំណាល គ្នា កម្លាំងផលិតកម្ម គុណភាពថ្មី ត្រូវ ពន្លឿនការ ពូន ជ្រំ មូលដ្ឋាន សម្រាប់ ដំណើរការ សេដ្ឋកិច្ច បន្តត្រូវ ពង្រឹង ហើយកម្លាំង ចលករ បាន ពន្លឿនការ ប្រមូលផ្តុំ ។ ឥស្សរជន មជ្ឈ ដ្ឋាន សេដ្ឋកិច្ច បាន វិភាគថា ពិតមែនតែ បរិយាកាស ខាងក្រៅនៅ តែ មានភាពមិន ប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែទន្ទឹម នឹងប្រសិទ្ធភាព នៃ គោលនយោបាយបាន ដើរ តួនាទី ជា បន្ត បន្ទាប់ កម្លាំង រស់រវើកនិង កម្លាំងចលករនៃ ពាណិជ្ជកម្ម អន្តរជាតិ របស់ចិនត្រូវ បាន រំពឹង ថា នឹង ត្រូវ បំផុសថែមមួយ កម្រិតទៀត សេដ្ឋកិច្ច របស់ចិន នឹងបន្តបញ្ចេញ ភាពធន់និង កម្លាំងរស់រវើក ដ៏ខ្លាំងក្លា ៕

...

ប្រភព ៖ (CCFR Comment )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print