ប្រជាពលរដ្ឋ១០០គ្រួសាររីករាយក្រោយពីទទួលបានដំណោះស្រាយពីអាជ្ញាធរខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិចំនួន៣ មានឃុំគគីរសោម ស្រុកស្វាយទាប មានការសប្បាយរីករាយពន់ពេក ខណៈទទួលបានលទ្ធផលជាទីគាប់ចិត្ត មានទ្វារបិតបើកបង្ហូតទឹករំដោះស្រូវ ដាក់លូ ព្រមទាំងទទួលបានប្រេងសាំង និងថវិការមួយចំនួន ដែលទទួលផលប៉ះពាល់ទំហំដីស្រែក្បែប្រឡាយទឹកដែលក្រុមហ៊ុនជីកផងដែរ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក កុយ សារ៉េន ប្រធានក្រុមហ៊ុន «ស្រែទិសខាងកើតត្រូវបានអភិវឌ្ឍន៍» (EASTERN RiCE FiELD DEVELOPMENT COL .TD) និងអាជ្ញារធរមូលដ្ឋានភូមិឃុំគគីសោម ក៏បានជួបបងប្អូនអ្នកភូមិដែរងផលប៉ះពាល់ដីស្រែក្បែប្រឡាយប្រមាណជិត១០០គ្រួសារទទួលបានជាប្រេងសាំង និងថវិការមួយចំនួនដែលគិតពីទំហំដីស្រែរបស់ពួកគាត់ផងដែរ។

ប្រជាពលរដ្ឋតំណាងឲ្យ ១០០គ្រួសារបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអាជ្ញារធរខេត្ត និងស្រុកដែលបានខិតខំដោះស្រាយជូនដល់ពួកគាត់ក៏ដូចជាលោកប្រធានក្រុមហ៊ុនបានស្តារប្រឡាយចាស់ឡើងវិញ ជាប្រយោជន៍ ទី១-យកទឹកសម្រាប់ឲ្យប្រជាកសិករប្រើប្រាស់ បូមទឹកដាក់ស្រូវពេលមានភាពរាំងស្ងួត និងបង្ហូទឹកចេញពីចំការអំពៅ ពេលមានទឹកជំនន់។ ទី២-ធ្វើផ្លូវថ្នល់ឲ្យពួកគាត់ធ្វើដំណើរងាយស្រួលក្នុងការដឹកសិផលផ្សេងៗលក់លើទីផ្សារ។

មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើការជាច្រើន មិនចាំបាច់ចំណាកស្រុកអ្វីនោះទេ។ នារសៀលនេះដែរ ប្រជាពលរដ្ឋក្រីក្រក៏ដូចជាជនចាស់ជរាគ្មានទីពឹងចំនួន ៧គ្រួសារដោយផ្សារភ្ជាប់នូវមនោសញ្ចេតនាលោក កុយ សារ៉េន ប្រធានក្រុមហ៊ុនខាងលើក៏បានឧបត្ថមថវិការផ្ទាល់ខ្លួនរបស់លោកដោយក្នុងមួយគ្រួសារទទួលបានថវិការចំនួន១០ម៉ឺនរៀលផងដែរ៕

1 2 3 4 5 6 7 8

ដោយ៖ យឹម សុថាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print