អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ រសៀលថ្ងៃទី ១៥ ខែកក្កដា លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីដែល បំពេញទស្សនកិច្ចផ្លូវ ការ នៅប្រទេសចិន បាន ធ្វើកិច្ចជំនួប ប្រចាំឆ្នាំជុំទី ១០ រវាង នាយកដ្ឋមន្ត្រីចិន-អូស្ត្រាលីនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចចិននិងអូស្រ្តាលីប្រកបដោយលក្ខណៈបំពេញបន្ថែមគ្នាកម្រិតខ្ពស់ ហើយកិច្ចសហ ប្រតិបត្តិការ លើវិស័យថាមពល ផលិតផលរ៉ែ កសិផល ការអភិវឌ្ឍបៃតង និង ការច្នៃប្រឌិតថ្មីខាង បច្ចេកវិទ្យា គឺ មានសក្តានុពលធំធេង។ ភាគីចិន មានឆន្ទៈធ្វើការជាមួយ ភាគីអូស្ត្រាលីក្នុងការ ប្រើប្រាស់ឱ្យបាន ពេញលេញ នូវ យន្តការ សន្ទនាគ្រប់ប្រភេទ ដូចជា កិច្ចសន្ទនា ខាងសេដ្ឋកិច្ច ជាយុទ្ធសាស្ត្រជាដើម ដើម្បីរុករកសក្តានុពល ដ៏ខ្លាំងក្លា នៃកិច្ចសប្រតិបត្តិការ ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរ។
ជាការឆ្លើយតប លោក Anthony Albanese បា នថ្លែងថា ភាគីអូស្ត្រាលីប្រកាន់ខ្ជាប់នូវ គោលនយោបាយ ប្រទេស ចិនមួយ មិនគាំទ្រ ឱ្យ ” តៃវ៉ាន់ឯករាជ្យ ” និងមាន ឆន្ទៈបង្កើន ការ ប្រាស្រ័យទាក់ទង ជាន់ខ្ពស់ ព្រមទាំង ការផ្លាស់ប្តូរ និងកិច្ចសន្ទនា ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម ដើម្បីកុំឱ្យ កើតមាន ការ ខ្វែងគំនិតគ្នា មករារាំងទំនាក់ទំនង ទ្វេភាគី។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីកិច្ច ជំនួប នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បាន អញ្ជើញ ជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ជាច្រើន ដូចជាខាង ពាណិជ្ជកម្ម ការ ត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យ កសិកម្ម និងទេសចរណ៍ជាដើម។ ភាគីទាំង ពីរ ក៏បាន រួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍ស្តីពីសមិទ្ធផល រួម នៃកិច្ចជំនួប ប្រចាំឆ្នាំរវាងនា យក ដ្ឋមន្ត្រីចិន-អូស្ត្រាលី »៕
ដោយ ៖ សិលា