អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា មានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា លោកស្រី Paetongtarn Shinawatra ស្នើសុំតុលាការធម្មនុញ្ញដើម្បីសុំពន្យារពេល ១៥ ថ្ងៃក្នុងការប្រគល់ឯកសារការពារក្នុងសំណុំរឿង “បែកធ្លាយខ្សែអាត់សំឡេង” ក្រោមហេតុផលថាការរៀបចំឯកសារទាំងអស់មិនអាចបញ្ចប់បានក្នុងរយៈពេល ១៥ ថ្ងៃដែលតុលាការបានកំណត់កាលពីពេលមុននោះទេ។
គេហទំព័រ «CCFR China state-controlled media » តាមការបញ្ជាក់ ការស្នើសុំពន្យារពេលបែបនេះ គឺជាសិទ្ធិបស្របច្បាប់របស់ចុងចោទ និងជានីតិវិធីធម្មតា។ តើទទួលបានការអនុម័តឬអត់គឺសម្រេចដោយតុលាការធម្មនុញ្ញ៕
...
ដោយ ៖ សិលា