សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២៧១ នាក់ ក្នុងនោះមានស្រីចំនួន ៤៥នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគណៈបញ្ជាការ ឯកភាពខេត្តបន្ទាយមានជ័យ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams  អគារកម្ពស់៣ជាន់ ១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានរកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២៧១ នាក់ ក្នុងនោះមានស្រីចំនួន ៤៥នាក់។

សូមបញ្ជាក់ថា ៖ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រមូលមករក្សាទុកនូវវត្ថុតាងរួមមាន៖ កុំព្យូទ័រសរុបចំនួន ៣៤១ គ្រឿង និងទូរសព្ទចំនួន ៣៥២ គ្រឿង។ 

បច្ចុប្បន្ន ជនជាតិឥណ្ឌូនេស៊ី និងសម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី។ ជាងនេះទៀត សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print