ទីតាំងល្បែងអនឡាញ និងជាកាស៊ីណូខុសច្បាប់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ត្រូវ​បានសមត្ថកិច្ចចុះបង្រ្កាប

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ច នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥​ បានចុះបង្ក្រាបទីតាំងល្បែងអនឡាញ និងកាស៊ីណូខុសច្បាប់របស់ជនជាតិចិនមួយកន្លែងស្ថិតក្នុងភូមិជ្រៃតាកួន ឃុំរកាកោះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេដោយជាប់ដៃប្រមូលភស្តុតាង និងចាប់ជនសង្ស័យ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា តែទីតាំងមួយកន្លែងនេះបានបើករាប់ឆ្នាំកន្លងមកហើយតែមិនមានសមត្ថកិច្ចហ៊ានបង្ក្រាបឡើយ តែពេលនេះត្រូវបានបង្ក្រាប ក្រោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scams)៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print