នគរបាលតាមក្រុង-ស្រុក ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងសិស្សតាមមូលដ្ឋាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះវេទិការសាធារណ:ផ្សព្វផ្សាយអំពី គោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ជូនប្រជាពលរដ្ឋ និងសិស្សតាមសាលារៀន។
ក្នុងនោះកម្លាំងនគរបាលយើងបានធ្វើការផ្សព្វផ្សាយបន្ថែម អំពីច្បាប់ចរាចរណ៍, ផលប៉ះពាល់នៃគ្រឿង និងវិធានការបង្កា, បានជម្រុញដល់ពលរដ្ឋដែលហួសសុពលភាពប្រើប្រាស់ និងអ្នកគ្រប់អាយុត្រូវមកទៅធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា។
ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហការល្អរវាងនគរបាល និងប្រជាជន ដើម្បីរួមគ្នាទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង សំដៅធ្វើយ៉ាងណាឲ្យបទល្មើសតាមមូលដ្ឋានកាន់តែថយចុះនៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន។
ទន្ទឹមគ្នានេះ ឆ្លៀតពេលពីការងារស្នូលកម្លាំងនគរបាលតាមក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បាននាំយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅចែកជូនពលរដ្ឋតាមខ្នងផ្ទះ និងចុះសម្រួលចរាចរណ៍ជូនសិស្សតាមសាលារៀនផងដែរ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print