ជនល្មើសឆបោកអនឡាញ ( Call center )! ដែលព្រះរាជអាជ្ញារង គ្រី សីហា ដោះលែង នោះត្រូវបានចាប់មកវិញហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអធិការកិច្ចក្រសួងយុត្តិធម៌ ទៅដល់តុលាការខេត្តពោធិ៍សាត់ ស្រាវជ្រាវករណីព្រះរាជអាជ្ញារង គ្រី សីហា ពាក់ព័ន្ធដោះលែងក្រុមជនល្មើស Online Scams ! ។ ដោយឡែក ជនល្មើសឆបោកអនឡាញ (  Call center )! ដែលព្រះរាជអាជ្ញារង គ្រី សីហា ដោះលែង នោះត្រូវបានចាប់មកវិញហើយ ។ 

សូមបញ្ជាក់ថា ៖ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងកន្លែងអនឡាញខុសច្បាប់ ស្រាប់តែព្រះរាជអាជ្ញារងម្នាក់ ឮសូរថាទៅដោះលែងគេ ចំពោះជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសទាំងនោះ ។ ក្នុងករណីនេះសម្ដេចអធិបតី បានបញ្ជាឲ្យក្រសួងយុត្តិធម៌ចាត់ការជាបន្ទាន់។ ប្រសិនបើក្នុងករណីមានការយកលុយកាក់ ខាងអង្គភាពប្រឆាំងអំពើពុករលួយ ACU នៅក្នុងគណៈកម្មការនេះ ត្រូវចាត់ការភ្លាម ចាត់ការភ្លាមដោយគ្មានចាំស្អែកទេ។ សម្ដេចធិបតីបន្តថា ៖ យ៉ាងហោចណាស់ក៏ខាងក្រសួងយុត្តិធម៌យើង ធ្វើការងារនេះបន្ទាន់ ហើយត្រូវពិនិត្យ មើលប្រសិនបើមានករណីមិនប្រក្រតី យកលុយយកកាក់ ក្នុងការដោះលែង ត្រូវតែអង្គភាពប្រឆាំងអំពើពុករលួយធ្វើការភ្លាម។ សម្ដេចបានលើកឡើងថា ៖ បើមិនអញ្ចឹងទេ បងប្អូនយើងអាជ្ញាធរនិងសមត្ថកិច្ចខំធ្វើការ ទីបំផុត ! មានចាំទទួលផលដោះលែងជនប្រព្រឹត្តបែបនេះទៅមិនបានទេ។ 

ទោះបី សម្តេចធិបតីមិនបញ្ជាក់ឈ្មោះព្រះរាជអាជ្ញារង រូបនោះ តែគេដឹងថា ៖ «ព្រះរាជអាជ្ញារង លោក គ្រី សីហា ថ្លើមធំមែនហ៊ានដោះលែងជនសង្ស័យ ៕

ដោយ ៖ សិលា

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print