ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ។

កិច្ចប្រជុំនេះបានប្រកាស សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន (Command Post Information – CPI) ក្រសួងការពារជាតិ ដែលមានសមាសភាព សរុបចំនួន ៣៨នាក់ ហើយឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន ក្រសួងការពារជាតិ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ ជាអនុប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន ក្រសួងការពារជាតិ។

ក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន (CPI) ក្រសួងការពារជាតិ មានតួនាទី ភារកិច្ច ធ្វើជាសេនាធិការជូនក្រសួងការពារជាតិ ដើម្បីសហការជាមួយក្រុមការងារ CPI រាជរដ្ឋាភិបាល ក្នុងការប្រមូលស្រាវជ្រាវពត៌មាន និងឆ្លើយតឱ្យបានទាន់ពេលវេលារាល់សភាពការណ៍ ដែលពាក់ព័ន្ធនឹងវិស័យការពារជាតិសម្រាប់បម្រើឱ្យសមរភូមិពត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print