ក្មេង​ទំនើង​ ០២ក្រុម មានគ្នា​ ០៥នាក់​ ត្រូវសមត្ថកិច្ចនគរបាលក្រុងឃាត់ខ្លួនក្រោយ ធ្វើសកម្មភាពជិះម៉ូតូដេញវាយ​គ្នា​ នៅ​ក្នុង​មូលដ្ឋាន​ក្រុងស្វាយរៀង

ចែករំលែក៖

 

ខេត្តស្វាយរៀង:មានក្មេង​ទំនើង​ ០២ក្រុមសរុប ០៥នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងឃាត់ខ្លួនក្រោយពី ធ្វើសកម្មភាពជិះម៉ូតូដេញវាយ​គ្នា​ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ នៅ​ក្នុង​មូលដ្ឋាន​ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះថាហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥វេលាម៉ោង១០និង៣០នទីយប់ ស្ថិតក្នុងភូមិ​រោង​បន្លែ​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ 

ប្រភពដដែលបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលា​ម៉ោង​ ២២និង៣០​នាទី​យប់ បានទទួលព័ត៌មានតាមរយ:លេខ​ទូរស័ព្ទ​ ពីប្រជាពលរដ្ឋ ថាមាន​ក្មេង​ទំនើង​  ០២ក្រុម​ កំពុង​ធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា​ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ស្ថិតក្នុងភូមិ​រោង​បន្លែ​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ 

ក្រោយទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង  កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ឯក​  កែន​ វិទ្ធី​ អធិការ​នគរបាល​ក្រុង​ស្វាយរៀង​ បានធ្វើ​ការ​ស៊េីប​អង្កេត​ស្រាវជ្រាវ និងត្រួត​ពិនិត្យ​កន្លែង​កេីត​ហេតុ​ រួចសមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យចំនួន ០២នាក់ ប្រុស និង​បានបន្ត​សស្រាវជ្រាវរហូតឈាន​ ទៅឃាត់​ខ្លួន​ជនសង្ស័យ​ ០៣នាក់​បន្ថែម​ទៀត​យកមកសាកសួរ។

បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង ០៥នាក់ នៃ​ក្រុម​ក្មេង​ទំនើង​ទាំង​ ០២​ក្រុម​ សមត្ថកិច្ចនគរបាលក្រុងកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print