ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅយប់ថ្ងៃព្រហស្បតិ៍ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ គ្រាប់មីនផ្ទុះនៅក្នុងទឹកដីសៀម តើអ្នកណាគួរទទួលខុសត្រូវ?
អគ្គនាយកសុីម៉ាក់រូបនេះ បានគូសបញ្ជាក់ថា៖ បន្ទាប់ពីករណីទាហានសៀមរងរបួស ដោយសារជាន់លើគ្រាប់មីននៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងមក បានមានការវិភាគផ្ទុយគ្នាពីភាគីសៀមខ្លះដែលថា គ្រាប់មីននោះជាសំណល់សង្គ្រាមចាស់ ប៉ុន្តែក្រុមផ្សេងទៀតថាជាគ្រាប់មីនទើបដាក់ថ្មី ពីព្រោះតំបន់នោះត្រូវបានសម្អាតមីនរួចរាល់ហើយ។
លោក ហេង រតនា បន្តថា៖ ចំពោះសំណួរទាំងនេះ ខ្ញុំសូមឆ្លើយតបថា៖ការផ្ទុះគ្រាប់មីនបានកើតឡើងក្នុងទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់!!៕ដោយ៖តារា
...