ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិនស្រវឹងស្រាឡើងជោកជាំបានបើករថយន្តម៉ាកធុន ត្រា មួយគ្រឿងបោះពួយយ៉ាងលឿនទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ទៅបុករះរុឺម៉កដឹកបន្លែពីក្រោយចំនួន២គ្រឿងបណ្តាលឲ្យមនុស្សក្មេងចាស់មានស្រីនិងប្រុសចំនួន៨នាក់រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរស្ថិតនៅតាមបណ្ដោយផ្លូវ បុរីអង្គរ សង្កាត់ ទួលសង្កែ ទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលា ម៉ោង ១១:៣០នាទីយប់ ថ្ងៃ ទី ១៧ ខែកក្កដា ឆ្នាំ ២០២៥។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរុឺម៉កដឹកបន្លែចំនួន២គ្រឿង១គ្រឿងមានគ្នា២នាក់ប្តីនិងប្រពន្ធ ចំណែកឯរុឺម៉ក ១គ្រឿងទៀតមានគ្នាចំនួន៦នាក់មាន ប្តីប្រពន្ធរួមនិងកូនតូចៗចំនួន៤នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវបុរីអង្គរទិសដៅពីត្បូងទៅជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក ធុនត្រា ពណ៌ស្ករ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2X-5799 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាតាមបណ្ដោយផ្លូវ បុរីអង្គរ ក្នុងទិសដៅ ពីត្បូងទៅជើងក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងជោកជាំខណះពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលទៅ
បុករះម៉ូតូសណ្ដោងរម៉កដឹកបន្លែចំនួន២គ្រឿងបណ្ដាលឲ្យ ក្មេង ចាស់ ប្រុ ស ស្រី ចំនួន៨នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់បាន
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងរួចស្ទូចយករថយន្តបង្កនិងរឺម៉កចំនួន 2 គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕