លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- សាសន៍ជាតិសៀមនិងសាសន៍ជាតិខ្មែរមានប្រវត្តិជាខ្មាំងសត្រូវស្លាប់រស់ជាមួយគ្នាតាំងពីច្រើនសវមកហើយ = បើខ្មែរបានដឹងពីចរិតរបស់សៀមរួចហើយ ត្រូវនាំគ្នាមានការប្រុងប្រយ័ត្នខ្ពស់ជាមួយសៀម?
២- ការអត់ធ្មត់របស់ខ្មែរមានកំណត់ = អត់ធ្មត់មែនតែរាល់ទង្វើល្មើសរបស់សៀមគាប្បីមានការតវ៉ាផ្លូវទូតជាចាំបាច់ដើម្បីបង្ហាញអន្តរជាតិឲ្យឃើញពីចរិតខុសច្បាប់និងរំលោភរបស់ថៃ។
៣- ការបិទច្រកព្រំដែនកម្ពុជា-ថៃធ្វើឲ្យប្រជាជនថៃក្តៅក្រហាយខ្លាំង = ចាំមើលមើប្រជាជនថៃមុជទឹកមិនដកដង្ហើមបានប៉ុន្មានថ្ងៃ?
៤- អត់មានច្បាប់ណាដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលអត់កំហុសទេ = តែបើខ្មែរណាគុបគិតជាមួយបរទេស បំផ្លាញប្រយោជន៍កម្ពុជានឹងមានច្បាប់ដកសញ្ជាតិខ្មែរពីជននោះភ្លាម?
៥- ស្ថាប័នព្រឹទ្ធសភាកម្ពុជាប្រមូលផ្តុំបេក្ខជនណាដែលជាប់ឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជា = ផ្ទុយទៅវិញស្ថាប័នព្រឹទ្ធសភាកម្ពុជាមិនមែនប្រមូលផ្តុំដោយសេដ្ឋីឆបោកឆ្លងប្រទេសដូចជនខ្លះថានោះទេ?
៦- ពាក្យថាគុបគិតជាមួយបរទេស = គឺចូលដៃជើងជាមួយបរទេសដើម្បីបំផ្លាញខ្មែរ?
៧- ការអនុម័តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញគឺប្រជាជនកម្ពុជាទូទាំងប្រទេស = តំណាងរាស្ត្រ១២៥រូប សមាជិកព្រឹទ្ធសភា៥៨រូប ក្រុមប្រឹក្សារធម្មនុញ្ញ៩រូប/៩រូប ព្រមទាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
៨- ខំអួតថាមនុស្សរាប់លាននាក់ធ្វើបាតុកម្មប្រឆាំងគណបក្សប្រជាជនកម្ពុជា = នៅទីបំផុតតើបានស្អី?
៩- បើប្រជាជនកម្ពុជាបោះឆ្នោតឲ្យបក្សប្រឆាំងជាងកន្លះនគរ = មិនមែនបក្សប្រឆាំងបានតែ៥៥អាសនៈទេ?
១០- កន្លះនគរគឺ៦៣អាសនៈ = គណបក្សប្រជាជនកម្ពុជាបានជាងកន្លះនគរបាន៦៨អាសនៈទើបជាងកន្លះនគរ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print