ភ្នំពេញ៖ នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព”ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ណាហ្គាវើលដ៍មានសេចក្តីរីករាយបង្ហាញដល់សាធារណជននូវស្ថាបនិក និងអ្នកច្នៃម៉ូដយីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗនៅពីក្រោយព្រឹត្តិការណ៍នេះ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំកម្មវិធីនេះលើកដំបូងកាលពីឆ្នាំមុន ព្រឹត្តិការណ៍នៅឆ្នាំនេះមានការចូលរួមពីយីហោកំពូលៗរបស់ប្រទេសិង្ហបុរីជាច្រើនរួមបញ្ចូលទាំងយីហោសម្លៀកបំពាក់ និងស្បែកជើងដែលច្នៃដោយដៃផងដែរ។
យីហោមួយក្នុងចំណោមយីហោជាច្រើនដែលចូលរួមនៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” គឺ A Gentleman’s Tale ដែលជាក្រុមហ៊ុនត្រួសត្រាយផ្លូវឈានមុខគេដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួនដោយបច្ចេកវិទ្យាស៊្រីឌី (3D) ចល័តក្នុងឆ្នាំ២០១៧។ ត្រូវបានស្គាល់ចំពោះស្នាដៃច្នៃសម្លៀកបំពាក់បុរសនាសម័យបច្ចុប្បន្ន យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយស្ថាបនិក Kenneth Chia និង Lyn Chan ដែលផ្តល់សេវាកម្មកាត់ដេរដល់គេហដ្ឋាន និងការិយាល័យរបស់អតិថិជន។ សហស្ថាបនិក Kenneth Chia ហៅគំនិតនេះថាជា “ទូសម្លៀកបំពាក់ពិសេស”។
នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” សាធារណជននឹងមានឱកាសជួបជាមួយក្រុមការងារស្ថាបនិករបស់ A Gentleman’s Tale អ្នកសារព័ត៌មាន និងក្រុមអ្នកធ្វើមាតិកាល្បីៗដូចជា Le Petit Journal, The Monopolitan, MediaCorp និង Yahoo Finance ។
Kenneth Chia បានឱ្យដឹងថា “យើងមានក្តីរំភើបដែលបានយកគំនិតកាត់ដេរនេះមកកាន់រាជធានីភ្នំពេញ។ ការកាត់ដេរ គឺមិនត្រឹមតែតម្រូវតាមការចង់បានរបស់អតិថិជននោះទេប៉ុន្តែសម្លៀកបំពាក់នីមួយៗមានបង្កប់នូវរឿងរ៉ាវ និងចរិតលក្ខណៈអ្វីមួយ។ ព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យពួកយើងចែករំលែកពីទស្សនៈ និងការច្នៃប្រតិដ្ឋតាមរយៈការពន្យល់ដោយផ្ទាល់ដល់អ្នកចូលរួម”។
នេះគឺជាការបង្ហាញខ្លួនលើកទីពីរនៃយីហោនេះក្នុងប្រទេសកម្ពុជាដែលបានផ្តល់សេវាកម្មដ៏ជោគជ័យរបស់ពួកគេកាលពីឆ្នាំ២០២៤ ។ ការបង្ហាញខ្លួនលើកនេះនឹងផ្តល់ការពន្យល់ណែនាំដល់សាធារណជនកាន់តែច្រើនអំពីម៉ូដដែលស័ក្តិសមសម្រាប់សុភាពបុរសគ្រប់រូប។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុនផលិតស្បែកជើងរបស់ប្រទេសសិង្ហបុរី CNES Shoemaker គឺជាក្រុមហ៊ុនផលិតស្បែកជើងដែលមានលាយម៉ូដបែបប្រពៃណីជាមួយម៉ូដបែបសម័យទំនើប។ រាប់ចាប់ពីការផលិតស្បែកជើងគុណភាពខ្ពស់ដោយដៃរហូតដល់គ្រឿងលម្អបន្ថែមដែលធ្វើពីស្បែក ភ្ញៀវអាចកម្ម៉ង់ម៉ូដគ្រប់បែបយ៉ាងដែលពួកគេស្រមៃចង់បាន។ ក្រុមហ៊ុន CNES Shoemaker មានការទទួលជាលក្ខណៈអន្តរជាតិដែលមានការផ្តោតទៅលើគុណភាពដែលបានទាក់ទាញអតិថិជនមកពីទ្វីបអាស៊ី និងប្រទេសជាច្រើនទៀត។
នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នៅណាហ្គាវើលដ៍ CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង តាំងបង្ហាញស្បែកជើងដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ពីបច្ចេកទេសដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។
ស្ថាបនិក Le Huy Tian បានឱ្យដឹងថា “ចេញពីបេះដូងនៃទីក្រុងសាយហ្គន ផលិតបែបប្រពៃណី ទទួលស្គាល់ជុំវិញសកលលោក យើងនឹងផ្តល់ការពន្យល់ណែនាំដល់អ្នកចូលរួមទាំងអស់ក្នុងពេលឆាប់ៗនេះ”។
អ្នកចូលរួមអាចដើរមើល និងទិញផលិតផលពិសេសទាំងនេះ ទទួលបានដំបូន្មាននៃរបៀបស្លៀកពាក់ និងឈ្វេងយល់ពីការវិវត្តន៍នៃម៉ូដ និងគោលបំណងនៃម៉ូដនីមួយៗ។
ស្របពេលជាមួយការអភិវឌ្ឍរបស់ណាហ្គាវើលដ៍ដើម្បីក្លាយជាគោលដៅកំពូលនៃរបៀបរស់នៅក្នុងប្រទេសកម្ពុជា កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ផ្តល់ជូនលើសពីបទពិសោធន៍នៃការទិញផលិតផល ពោលគឺវាជាវេទិកាសម្រាប់សាធារណជនអាចសន្ទនា ផ្លាស់ប្តូរវប្បធម៌ និងឈ្វេងយល់ពីរបៀបស្លៀកពាក់ ជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២ ។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់។ សម្រាប់អ្នកដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា(workshop) គឺតម្រូវឱ្យបង់ប្រាក់។ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការរបស់ណាហ្គាវើលដ៍៕ដោយ៖ស តារា
A Gentleman’s Tale ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាហាងឈានមុខគេរបស់ប្រទេសសិង្ហបុរីដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួនដោយបច្ចេកវិទ្យាស៊្រីឌី(3D)ចល័តដល់គេហដ្ឋាន និងការិយាល័យដែលច្នៃម៉ូដសម្លៀកបំពាក់ដ៏ទាក់ទាញសម្រាប់សុភាពបុរស។
CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង និងតាំងបង្ហាញស្បែកជើងដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ពីបច្ចេកទេសដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។