ភ្នំពេញ ៖ រសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ « បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា៖ ពី ទីតាំង ឧក្រិដ្ឋកម្ម មក ជា មណ្ឌល ផ្សះផ្សា និង សន្តិភាព » ត្រូវបានចុះបញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ
+ ប្រវត្តិសង្ខេបនៃបូជ នីយ ដ្ឋាន ចងចាំនៃ កម្ពុជា ទាំង៣៖
អំឡុងពេលសង្គ្រាមស៊ីវិល នាដើម ទសវត្សរ៍ ឆ្នាំ ១៩៧០ ខ្មែរក្រហមបានកាន់កាប់ តំបន់ មួយ ចំនួនក្នុងប្រទេសកម្ពុជា ព្រមទាំងបានចាប់ផ្តើមអនុវត្តគោលនយោបាយ សហ ករណ៍ និងបង្កើតមន្ទីរឃុំឃាំងមួយចំនួនក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្រោយថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានធ្វើទុក្ខទោសទារុណកម្ម បង្អត់អាហារ និង ការ សម្លាប់ប្រជាជនស្លូតត្រង់ជាង ៣លាននាក់។ ជាមួយគ្នានោះ ខ្មែរក្រហម ក៏បង្កើត គុកជាង ២០០កន្លែង និងវាលពិឃាដ ព្រមទាំងរណ្ដៅសាកសពនៅទូទាំងប្រទេស។
បច្ចុប្បន្នទីតាំងសំខាន់ៗចំនួន៣ក្នុងចំណោមគុករបស់ខ្មែរក្រហម ត្រូវបានរាជរដ្ឋា ភិបាល កម្ពុជា រៀបចំដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភព លោក ដើម្បីជាការចងចាំ។ ទីតាំងទាំង៣ រួមមាន៖
១៖ អតីតមន្ទីរឃុំឃាំង ម-១៣
អតីតមន្ទីរឃុំឃាំង ម-១៣ មានទីតាំងនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ជាប់ព្រំប្រទល់ នឹងខេត្តកំពង់ស្ពឺ និងជាកន្លែងឃុំឃាំង និងសួរចម្លើយ នាអំឡុងពេលសង្គ្រាមស៊ីវិល (១៩៧០-១៩៧៥)។ ម-១៣ ជាទីតាំងសួរចម្លើយ ធ្វើ ទារុណ កម្ម និងកម្ទេច «ខ្មាំង» សម្រាប់ភូមិភាគពិសេស។ ជាទូទៅជនរងគ្រោះនៅ ម-១៣ ជាទាហាន លន់ នល់ ប្រជាជនក្នុងតំបន់ដែលមិនដើរតាមគោល នយោបាយ ខ្មែរក្រហម ជនភៀសសឹកពីទីប្រជុំជនឬទីក្រុង ជនបរទេស និងអ្នកទាំងឡាយ ណា ដែល ខ្មែរក្រហមចោទថា «ខ្មាំង»។
ជនរងគ្រោះ ភាគច្រើនត្រូវយកទៅសម្លាប់នៅក្បែរបរិវេណមន្ទីរ ប៉ុន្តែក៏មានជនរង គ្រោះ មួយចំនួនតូចនៅរស់រានមានជីវិតដែរ រួមមាន អ្នកស្រុកអមលាំង និងលោក ប៊ីហ្សូ ជាអ្នកអភិរក្ស វប្បធម៌ជនជាតិបារាំង។
តាមការស្រាវជ្រាវបឋមរបស់ក្រុមការងារបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសក្ខីកម្មដែលបានពីសាលាក្ដីខ្មែរក្រហម (ឌុច និងសាក្សី) បានបង្ហាញថា មាន ជនរងគ្រោះជាច្រើនពាន់នាក់ ត្រូវខ្មែរក្រហម សម្លាប់នៅ ម-១៣។ ម-១៣ ក៏ជា កន្លែង ដែលបានបង្រៀន ឌុច អំពីការធ្វើទារុណកម្ម សួរចម្លើយ និងការគ្រប់គ្រង មន្ទីរឃុំ ឃាំង ហើយ ឌុច ក៏បានយកបទពិសោធន៍នេះមកអនុវត្តនៅមន្ទីរស-២១។
ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជាវដីនេះពីប្រជាពល រដ្ឋ ក្នុង បំណងថែរក្សា ការពារ និងរៀបចំឱ្យទៅជាទីតាំងចងចាំ។ នៅឆ្នាំ២០២០ ក៏បាន ដាក់ បញ្ចូលជាស៊េរីជាមួយសារមន្ទីរទួលស្លែងនិងជើងឯក សម្រាប់ចុះក្នុងបញ្ជីបេតិក ភណ្ឌ ពិភពលោក។ មកទល់បច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ អាជ្ញា ធរដែនដី បានកំពុងថែទាំ និងស្ថិតក្នុងដំណាក់កាលនៃការរៀបចំ ដំបូង ដើម្បីប្រែ ក្លាយ ជាទីតាំងចងចាំ។ ចាប់ពីឆ្នាំ២០២៣ រហូតឆ្នាំ២០២៥ ទីតាំងនេះ ត្រូវបាន ដឹងឭ ជា បណ្ដើរៗពីសំណាក់សាធារណជន ហើយទាក់ទាញអ្នកទស្សនា និងអ្នកស្រាវជ្រាវ ប្រវត្តិ សាស្ត្រជាបន្តបន្ទាប់។
២៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១)
បន្ទាប់ពីទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋនៅឆ្នាំ១៩៧៥ សុន សេន កោះ ហៅ ឌុច និង អ៊ុន លន ឱ្យរៀបចំមន្ទីរស-២១ នៅខែសីហា ឆ្នាំដដែល។ នៅខែ តុលា ដល់ខែ វិច្ឆិកា ឆ្នាំ១៩៧៥ មន្ទីរស-២១ មានទីតាំងនៅបណ្ដុំផ្ទះ ត្រង់ផ្លូវ១៦៣ កែងនឹង ផ្លូវ ៣៦០។ ក្រោយមកនៅចន្លោះខែវិច្ឆិកា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៦ ស-២១ បានប្តូរមកអគ្គស្នងការដ្ឋាននគរបាលជាតិ (អតីតគុកប៉េហ្សី)។
បន្ទាប់មកទៀត ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ១៩៧៦ បានប្តូរមកទីតាំងចាស់ និង ចុងក្រោយបង្អស់ផ្លាស់មកអតីតវិទ្យាល័យទួលស្វាយព្រៃ (ខែមីនា ឆ្នាំ១៩៧៦ ដល់ថ្ងៃ ទី ៧ ខែមករា ឆ្នាំ១៩៧៩)។ ខ្មែរក្រហម ប្រើប្រាស់អគារវិទ្យាល័យទួលស្វាយព្រៃ សា លា បឋមសិក្សាទួលស្លែង និងផ្ទះនៅជុំវិញមួយចំនួនទៀត សម្រាប់ជាទីតាំង នៃមន្ទីរ ស-២១ ឬគុកទួលស្លែង (បច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង)។
មន្ទីរស-២១ ជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់អ្នក ទោស ដែលខ្មែរក្រហមចោទថាជា «ខ្មាំង»។ ដំបូងឡើយ មន្ទីរស-២១ ស្ថិតក្រោម ការ គ្រងគ្រប់របស់ អ៊ុន ឡន ហៅណាត (ខែតុលា ឆ្នាំ១៩៧៥ ដល់ខែមីនា ឆ្នាំ១៩៧៦) និងចាប់ពីខែមីនា ឆ្នាំ១៩៧៦ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ស្ថិតក្រោមការគ្រប់ គ្រង របស់ ឌុច។ នារយៈពេលនៃដំណើរការមន្ទីរស-២១ មានជនរងគ្រោះបាត់បង់ជីវិត ចំនួន ១៨.០៦៣នាក់ ក្នុងនោះមានតែត ១២នាក់ ប៉ុណ្ណោះដែលរស់រានមានជីវិត (ក្មេង ៤នាក់ និងពេញវ័យ ៨នាក់) នាថ្ងៃចុងក្រោយ ៧ មករា ១៩៧៩។ មកទល់ ពេលបច្ចុប្បន្ននេះ សាក្សីរស់នៅសល់តែ៣រូបប៉ុណ្ណោះ ហើយដែលកំពុង ទទួល បាន ការយកចិត្តទុកដាក់ជាប្រចាំពីសារមន្ទីរទួលស្លែង។
ក្រោយការ ផ្ដួល រលំ របបកម្ពុជាប្រជាធិបតេយ្យ រដ្ឋាភិបាលកម្ពុជាបាន ប្រែក្លាយទីតាំ ង នេះ ឱ្យទៅជាសារមន្ទីរ ដែលបង្ហាញពីឧក្រិដ្ឋកម្មប្រព្រឹត្តដោយខ្មែរក្រហម និងជា កន្លែង ចងចាំចំពោះជនរងគ្រោះ ព្រមទាំងព្រឹត្តិការណ៍នានា ក្នុងសម័យនោះ។ រយៈ ពេល ជិតហាសិបឆ្នាំកន្លងមកនេះ មានប្រជាជនកម្ពុជា និងទេសចរបរទេសជាច្រើន លាននាក់ ចូលទស្សនាសារមន្ទីរ។ ក្នុងឆ្នាំ២០១៩ មានទេសចរចូល ទស្សនាសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជិត ៥សែននាក់។ បច្ចុប្បន្នសារមន្ទីរ ឧក្រិដ្ឋ កម្ម ប្រល័យពូជសាសន៍ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។
៣៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាដជើងឯក)
នៅប្រហែលឆ្នាំ១៩៧៦ ដល់ពាក់កណ្ដាលឆ្នាំ១៩៧៧ ឌុច ប្រធានមន្ទីរស-២១ បាន ជ្រើសរើស និងបញ្ហាឱ្យកម្មាភិបាលក្រោមបង្គាប់ រៀបចំទីតាំងបឹងជើងឯក (បច្ចុប្បន្ន ជាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ដើម្បីជាកន្លែងសម្លាប់ និងកប់ សាកសព អ្នក ជាប់ឃុំ ដែលបញ្ចូនចេញពីស-២១។ ការសម្លាប់មនុស្សនៅជើងឯក ជាការងារ អចិន្ត្រៃយ៍ ដែលបុគ្គលិក ស-២១ ប្រចាំការ និងទទួលខុសត្រូវសម្លាប់ ទាំង យប់ ទាំង ថ្ងៃ។ ភាគច្រើននៃជនរងគ្រោះនៅ ស-២១ ត្រូវបញ្ជូនមកសម្លាប់នៅជើងឯក។
រហូតដល់ឆ្នាំ១៩៨០ ទីតាំងសម្លាប់ និងកប់សាកសពបឹងជើងឯក ត្រូវរកឃើញ និង គាស់ កកាយ។ ក្នុងចំណោម ១២៩រណ្ដៅ មានរណ្តៅសាកសពចំនួន៨៦ ត្រូវបានជីក កកាយ ព្រមទាំងបានរកឃើញគ្រោងឆ្អឹង និងលលាដ៍ក្បាលជនរងគ្រោះ ចំនួន ៨៩៨៥ នាក់។ ក្រោយមកចាប់ពីឆ្នាំ១៩៨៤ រដ្ឋាភិបាលបានរៀបចំទីតាំង នេះ ឱ្យក្លាយ ជាបូជនីយដ្ឋាន សម្រាប់ការចងចាំ និងការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅទីនេះ។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក តែងរៀបចំពិធីទិវាចង កំហឹង ២០ ឧសភា (បច្ចុប្បន្នជា ទិវាជាតិនៃការចងចាំ ២០ ឧសភា)។
បច្ចុប្បន្នមជ្ឈមណ្ឌលជើងឯក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ភាគនិរតីនៃរាជធានីភ្នំពេញ និងប្រហែលជាង ១៥គីឡូ ម៉ែត្រ ខាងត្បូងសារមន្ទីរទួលស្លែង។
ទំនាក់ទំនងនៃអតីតមន្ទីរឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ ទួល ស្លែង (អតីតមន្ទីរឃុំឃាំង ២១ ឬ ស-២១) និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ ជើងឯក (វាលពិឃាដរបស់ ស-២១) បង្ហាញពីឧក្រិដ្ឋកម្ម ដែលកើតឡើង ជា ប្រព័ន្ធនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងមុនពេលខ្មែរក្រហមកាន់កាប់អំណាច។
ប្រព័ន្ធនៃការឃុំឃាំង និងបុគ្គលិកដែល ឌុច បានបណ្តុះបណ្តាល ក្លាយជាផ្នែកសំខាន់ នៃការអនុវត្តការងារសួរចម្លើយ ធ្វើទារុណកម្ម នៅទួលស្លែង និងសម្លាប់នៅជើងឯក។ ទោះជាយ៉ាងនេះក្តី ទីតាំងអតីតម-១៣ មិនសូវមានការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ ឬសាធារណជនទេ ដ្បិតមិនទាន់មានការរៀបចំឱ្យទៅជាទីតាំងប្រវត្តិសាស្ត្រ ដែលខុស ពីសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋ កម្ម ប្រល័យ ពូជសាសន៍ជើងឯក។
ទាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យ ពូជ សាសន៍ជើងឯក បានដើរតួនាទីជាកន្លែងចងចាំ ផ្សព្វផ្សាយនូវការអប់រំ សន្តិភាព និង ការបង្រួបបង្រួមជាតិអស់រយៈពេលជាង៤០ឆ្នាំ។ ទីតាំងទាំងពីរនេះ ទទួលបានអ្នក ទស្សនា ប្រហែលមួយពាន់នាក់ជារៀងរាល់ថ្ងៃ ដែលមកសិក្សានិងធ្វើជាសាក្សី ចំពោះ អ្វីដែលបានកើតឡើង នៅទីនេះ។ ដោយឡែកចំពោះអតីតមន្ទីរឃុំឃាំង ម-១៣ កំពុង រៀបចំដំណើរការ ដើម្បីផ្សព្វផ្សាយនិងចងចាំរឿងរ៉ាវនៃ អំពើឃោរឃៅដូចទីតាំង ទាំង ពីរ ខាងលើដែរ៕
យុវជន ៧មករា