សេដ្ឋកិច្ចថៃកាន់តែយ៉ាប់ អ្នកវិនិយោគអាចងាកទៅកាន់ប្រទេសផ្សេង

ចែករំលែក៖

សេដ្ឋកិច្ចថៃកាន់អាក្រក់ទៅៗ ខណដែលមានវិវាទព្រំដែន ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ហើយការដំឡើងពន្ធខ្ពស់ពីអាមេរិក ធ្វើឲ្យក្រុមវិនិយោគអាចដកចេញពីប្រទេសថៃ ។ ចំណែកលោកថាក់ស៊ីន មិនអាចជួយខ្លួនបានផង ធ្វើម្ត៉េចជួយប្រទេសថៃបាន។

កាសែតថៃ The Nation នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានផ្សាយថា ជោគជ័យរបស់ប្រទេសវៀតណាម និងឥណ្ឌូណេស៉ី ក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បាននាំមកនូវក្តីបារម្ភសម្រាប់ប្រទេសថៃ ថាអាចនឹងបាត់បង់ការវិនិយោគផ្ទាល់ពីបរទេស ខណៈដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសពីការបញ្ចុះពន្ធគយសម្រាប់ឥណ្ឌូណេស៉ី និងវៀតណាម។
លោក Amonthep Chawla អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកស្រាវជ្រាវ នៅធនាគារ CIMB របស់ថៃ បាននិយាយថា ប្រសិនបើប្រទេសថៃ បរាជ័យក្នុងការចរចាលើលក្ខខណ្ឌពន្ធគយ ដែលអាចត្រឹមកម្រិតស្មើ ឬជិតដៃគូប្រកួតប្រជែង ដូចជាវៀតណាម ឥណ្ឌូណេស៉ីនោះ មានន័យថាថៃប្រឈមមុខនឹងពន្ធនាំចូលខ្ពស់។ វាមិនមានប្រយោជន៍ទេ សម្រាប់វិស័យនាំចេញនាពេលអនាគតរបស់ថៃ ឬសម្រាប់សមត្ថភាពក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
លោកបានលើកជាឧទាហរណ៍ថា «ចុងក្រោយ អ្នកវិនិយោគមិនត្រឹមតែមិនសម្លឹងមើលទីផ្សារថៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេដែលធ្លាប់ចង់ប្រើប្រាស់ថៃ ជាមូលដ្ឋានផលិតដើម្បីនាំចេញទៅកាន់ពិភពលោក ពិសេសក្នុងវិស័យដូចជា អេឡិចត្រូនិក យានយន្ត គ្រឿងបន្លាស់ ឬរថយន្ត EV ពីចិន ក៏អាចនឹងងាកទៅរកប្រទេស ដែលមានតម្លៃពន្ធទាបជាងថៃ»។
លោក ត្រាំ បានប្រកាសថា ពន្ធនាំចូលទំនិញឥណ្ឌូណេស៉ី មានចំនួន ១៩ភាគរយ ខណៈការនាំចូលទំនិញអាមេរិក ទៅកាន់ឥណ្ឌូណេស៉ីវិញ មិនត្រូវបានគិតពន្ធនោះទេ។ រីឯវៀតណាម ត្រូវបានបញ្ចុះមកនៅត្រឹម ២០ភាគរយ។ ការណ៍នេះបានដាក់សម្ពាធឱ្យថៃថែមទៀត ប្រឹងប្រែងសម្រេចកិច្ចព្រមព្រៀងរបស់ខ្លួន ឱ្យបានអត្រាពន្ធគយប្រហែល ១៨ភាគរយ ខណៈបច្ចុប្បន្នប្រឈមនឹងការយកពន្ធអត្រា៣៦ភាគរយ៕

...

រូបថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print