ក្រសួងទេសចរណ៍ លើកទឹកចិត្ត និងសហការគាំទ្រលើការរៀបចំទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគ (FAMTRIP) ពីបរទេសមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី ម៉ាត់ អាម៉ីរ៉ោះ ប្រធានក្រុមហ៊ុន Amirakle Trading Limited ដែលមានទីស្នាក់ការនៅប្រទេសអារ៉ាប់រួម និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្នើសុំកិច្ចគាំទ្រ ព្រមទាំងអនុសាសន៍លើគម្រោងរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគ (FAMTRIP) របស់ធុរជនពីប្រទេសអារ៉ាប់រួមនៅកម្ពុជា កាលពីរសៀលទី១៨ ខែកក្កដា ឆ្នាំ២០២៥​ នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងផ្តល់កិច្ចសហការចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់លោកស្រីប្រធានក្រុមហ៊ុន និងសហការី ដើម្បីចូលរួមចំណែកទាក់ទាញធុរជន និងភ្ញៀវទេសចរពីប្រទេសអារ៉ាប់រួម និងបណ្តាប្រទេសជិតខាងក្នុងតំបន់ ពិសេសប្រជាពលរដ្ឋមូស្លីម អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន និងការវិនិយោគលើផលិតផលទេសចរណ៍មូស្លីមថ្មីៗ បន្ថែម។

...

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុនជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចលោកស្រីបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសុខសន្តិសុខពេញបរិបូរណ៍ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋអារ៉ាប់រួម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print