កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្លូវH ផ្ទះលេខ36 ភូមិ10 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់, រឹបអូសកុំព្យូទ័រលើតុ ចំនួន ១២ គ្រឿងទូរសព្ទ ចំនួន ១៦គ្រឿង។
ជនសង្ស័យ និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print