Usyk ផ្តួល Dubois ឱ្យសន្លប់ក្នុងទឹកទីប្រាំ ឈ្នះខ្សែក្រវាត់ជើងឯកទម្ងន់ធ្ងន់ពិភពលោក

ចែករំលែក៖

កីឡាករវ័យ38ឆ្នាំ Oleksandr Usyk បានផ្តួលកីឡាករវ័យ27ឆ្នាំ Briton Daniel Dubois ក្នុងទឹកទីប្រាំនៃការប្រកួតដ៏រំភើបមួយនៅកីឡដ្ឋាន Wembleyនៅមុខអ្នកទស្សនា៩ម៉ឺននាក់ កាលពីថ្ងៃសៅរ៍ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រដាល់ពិភពលោកទម្ងន់ធ្ងន់គ្មានជម្លោះម្តងទៀត។

ជ័យជម្នះនេះបានធ្វើឱ្យ Usyk រក្សាខ្សែក្រវាត់ WBC, WBA និង WBO របស់គាត់ឡើងវិញ ហើយដណ្តើមបានខ្សែក្រវាត់ IBF ដែលគាត់បានទំនេរកាលពីឆ្នាំមុន មុនពេលការប្រកួតឡើងវិញជាមួយ Tyson Fury ដោយ Dubois បានដំឡើងតំណែងជើងឯក ហើយបន្ទាប់មកការពារតំណែងជើងឯកជាមួយ Anthony Joshua កាលពីខែកញ្ញាឆ្នាំមុន។

ជំនាញរបស់កីឡាករអ៊ុយក្រែន Usyk ត្រូវបានបង្ហាញឱ្យឃើញតាំងពីដើមទឹកដំបូងមក ខណៈដែលគាត់បានដើរថយក្រោយធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានភាពងាយស្រួលបោកបញ្ឆោត ដោយចុងក្រោយគាត់អាចវាយចូលថ្គាមរបស់គូប្រកួតសញ្ជាតិអង់គ្លេសដែលមានអាយុតិចជាងគាត់ 11 ឆ្នាំឱ្យសន្លប់។

...

Usyk បាននិយាយបន្ទាប់ពីការប្រកួតចប់ថា “ជ័យជម្នះគឺសម្រាប់ប្រជាជនរបស់ខ្ញុំ លេខ 38 គឺគ្រាន់តែជាលេខក្មេងប៉ុណ្ណោះ។ 38ឆ្នាំនៅតែ ជាយុវជន។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ អរគុណ Wembley ខ្ញុំមិនចង់បានអ្វីបន្ទាប់ទេ នេះគឺគ្រប់គ្រាន់ហើយ។ ខ្ញុំចង់សម្រាកឥឡូវនេះ ខ្ញុំចង់ទៅផ្ទះសម្រាប់គ្រួសារ និងប្រពន្ធ និងកូនរបស់ខ្ញុំ។ការប្រកួតបន្ទាប់ទៀតរបស់ខ្ញុំអាចថាប៉ះជាមួយTyson Fury  ឬ Anthony Joshua ឬ Joseph Parker ខ្ញុំមិនអាចនិយាយបានទេ ព្រោះខ្ញុំចង់ទៅផ្ទះសិន”។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print