ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល ឃាត់ខ្លួនជន សង្ស័យ២នាក់ករណីរក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក))។
ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥និង ១៥ នាទីស្ថិតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷
០១/ ឈ្មោះ ម៉ក់ កុងស៊ុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម (+)ដែលជន សង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន១លេីក, ករណី:អំពើលួច រយៈពេល ០២ឆ្នាំ។
០២/ ឈ្មោះ ធី បញ្ញា (ប៉ង់) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម (+) ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់យកវត្ថុតាងរួម មាន,សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន០១ កញ្ចប់តូចទម្ងន់ ០,២២ ក្រាមនិងម៉ូតូចំនួន០១គ្រឿង ម៉ាកc125គ្មានផ្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕