លោក ឃួង ស្រេង ចូលរួមការប្រកួតកីឡា បាល់ទាត់អបអរសាទរព្រឹត្តិការណ៍តស់យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពរជួមុខ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ អបអរសាទរព្រឹត្តិការណ៍តស់ យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ ដោយបានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរាត្រីថ្ងៃសៅរ៏ទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ពិធីនេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងមានសមាជិកចូលរួមប្រកួតទាត់បាល់ មកពីក្រុមសីល្បៈ មកពីក្រុមមន្ទីរសុខាភិបាល ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមសីល្បៈ ក៏បានច្រៀងចម្រៀងជាតិ ដើម្បី
ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរ យ៉ាងរឹងមាំប្រកប ដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងក្លាហាន ក្នុងគោលដៅការពារជាតិអធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។
កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយ សន្តិវិធី តាមរយៈទី១,យន្តការបច្ចេកទេសទ្វេភាគី ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC)និងទី២,យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីេនះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកង កម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពានដោយគគ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។ កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជាទាំងខ្សែត្រៀមនិងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាលនិងមហាគ្រួ សារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរ មុខគ្រប់កាលៈទេសៈទាំងអស់៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print