Cole Palmer និងមិត្តស្រី Connie Graceផ្តាច់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគួរឱ្យភ្ញាក់ផ្អើល

ចែករំលែក៖

តារាបាល់ទាត់របស់អង់គ្លេស Cole Palmer និងមិត្តស្រី Connie Grace បានបង្កើតឱ្យមានពាក្យចចាមអារ៉ាមថាបានបែកគ្នាដោយពួកគេបាន ផ្តាច់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ។

តារាឆ្នើមរបស់តោខៀវ Chelsea និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម Connie ដែលមានវ័យ 23 ឆ្នាំដូចគ្នាហាក់ដូចជាបានដើរតាមផ្លូវដាច់ដោយឡែករបស់ពួកគេហើយ។

គូស្នេហ៍ទាំងពីរនាក់ក៏បានលុបរាល់រូបភាពរបស់គ្នាទៅវិញទៅមកពីគណនីរៀងខ្លួនដែរ។

រឿងរ៉ាវនេះកើតឡើងបន្ទាប់ពីតារាវ័យ 23 ឆ្នាំCole Palmer

ជោគជ័យ ក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ ខណៈដែល Chelsea បានផ្តួល Paris Saint-Germain ដើម្បីក្លាយជាជើងឯកពិភពលោក។

ចំណែកGrace បានធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលការប្រកួត ប៉ុន្តែមិនស្ថិតក្នុងចំណោមភរិយា ឬមិត្តស្រីដែលបានអបអរជ័យជម្នះនៅលើទីលាននៅ MetLife Stadium។

Palmer និង Grace បានរួមគ្នាបង្ហាញទំនាក់ទំនងស្នេហ៍ជាសាធារណៈកាលពីខែវិច្ឆិកាឆ្នាំមុននៅឯកម្មវិធីប្រគល់ពានរង្វាន់ GQ Men of the Year ហើយមានរយៈពេលប្រហែល 11 ខែក្នុងទំនាក់ទំនងរបស់ពួកគេ។

...

Grace ដែលជាអ្នកបច្ចេកទេសក្រចក និងជាអ្នកមានឥទ្ធិពលលើ Instagram ដែលមានអ្នកតាមដាន 38,000នាក់ ក៏មកពីទីក្រុង Manchester ផងដែរ។ អ្នកទាំងពីរបានជួបគ្នាពេលពួកគេមានអាយុ 17 ឆ្នាំតាមរយៈមិត្តភក្តិគ្នាទៅវិញទៅមក។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print