ខេត្តកំពង់ចាម÷ នាយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៅចំណុចភូមិបឹងកុកទី៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានប្រទះឃើញក្មេងចំនួន ០១នាក់ កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងខ្លាំងៗធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ ។
ជាលទ្ធផលសមត្ថកិច្ចបញ្ជូនជនបង្កចំនួន១នាក់ ឈ្មោះ អឿន សុខហេង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការអប់រំ និងដកហូតម៉ូតូ០១ គ្រឿង រក្សាទុក ៣ខែ ក្នុងករណីលោកទី២ មិនរាងចាល សម្ថកិច្ចដកហូតរក្សាទុក ៦ខែ៕