ក្មេងសោះទៅជា , …. ! ពាក់ឯកសណ្ឋានយោធារាំក្នុង TikTok! យុវជនម្នាក់ ត្រូវបានអាវុធហត្ថខេត្តសៀមរាបហៅទៅណែនាំ

ចែករំលែក៖

ខេត្តសៀមរាប ៖ យុវជនម្នាក់ រស់នៅសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីរូបគេ សម្ដែង និងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ដោយស្លៀកពាក់ឯកសណ្ឋានយោធា។ លោក សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បញ្ជាក់ដូច្នេះនៅទំព័រហ្វេសប៊ុក ដោយចាត់ទុកសកម្មភាពនេះថា បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងទ័ព។
សូមបញ្ជាក់ថា ៖ កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់បានថតវីដេអូពាក់អាវប៉ារ៉ា (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ«Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន» លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាងរបស់ខ្លួន។
យុវជនរូបនេះ បានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ដោយខ្វះការពិចារណា ក្នុងការបង្ហោះវីដេអូខាងលើ និងបានសន្យាថាលុបវីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងៗកងទ័ពទាំងអស់ផងដែរ។
សូមជម្រាបថា ៖ បន្ទាប់ពីបានឃើញវីដេអូទាំងនោះរួចមក នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតស្វែងរកឃើញ និងអញ្ជើញ យុវជនម្នាក់នោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង យកមកអប់រំ និង ណែនាំ ឱ្យលប់ និងបញ្ឈប់រាល់ការបង្ហោះវីដេអូ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print