ញាក់សាច់​! ព្រះអង្គម្ចាស់​នៅ​ក្រុង​ឌុយ​បៃ​យាង​ទត​សកម្មភាព​ការងារ​មន្ត្រី​ដោយផ្ទាល់​នៅ​ម៉ោង ៧ ព្រឹក ស្រាប់តែ​ឃើញតែ​តុ​ទទេរ​! រឿង​កើតឡើង​បន្ទាប់​រឹតតែ​ញាក់សាច់​

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ចំនួន ៩ រូបនៅឯសាលាក្រុងឌុយបៃ ត្រូវបានបញ្ជាឱ្យចូលនិវត្តន៍មួយថ្ងៃបន្ទាប់ពីមេដឹកនាំអារ៉ាប់រួមអេមីរ៉ាតបានយាងមកពិនិត្យការិយាល័យនៅពេលព្រឹកថ្ងៃចន្ទកន្លងទៅ ដោយឃើញផ្ទាល់ព្រះនេត្រតែតុកៅអីទទេរ ខណៈមន្ត្រីជាន់ខ្ពស់ជាច្រើនមកធ្វើការយឺតយ៉ាវទាំងអស់គ្នា។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ WAM ដែលបានរាយការណ៍កាលពីយប់ថ្ងៃចន្ទបានឱ្យដឹងថា ព្រះរាជក្រិត្យរបស់ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum ជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីអារ៉ាប់រួមអេមីរ៉ាតមិនបានភ្ជាប់ការដកតំណែងនេះទៅនឹងការពិនិត្យការិយាល័យនោះទេ ប៉ុន្តែព្រះរាជក្រិត្យនេះនិយាយថា ការដកតំណែងនេះធ្វើឡើងដើម្បីបើកផ្លូវឱ្យមន្ត្រីវ័យក្មេងមានសមត្ថភាពចូលមកដឹកនាំវិញម្តងតែប៉ុណ្ណោះ។

វីដេអូដែលមានរយៈពេល ១៤ វិនាទីមួយបង្ហាញពីមេដឹកនាំក្រុងឌុយបៃព្រះជន្ម ៦៧ វស្សាអង្គនេះ បានដើរទៅក្នុងការិយាល័យគ្មានមនុស្សខណៈទ្រង់បានដឹកនាំការត្រួតពិនិត្យនៅនាយកដ្ឋានមមាញឹករបស់រាជរដ្ឋាភិបាលធំៗចំនួន ៣ ដែលត្រូវគេចែករំលែកពេញអនឡាញ។

នៅក្នុងសារមួយនៅលើ Twitter កាលពីថ្ងៃចន្ទ ទ្រង់បានសរសើររដ្ឋមន្ត្រីក្រសួងអប់រំសាធារណៈអារ៉ាប់រួមអេមីរ៉ាត់គឺលោកស្រី Jameela Al Muhairi ដែលបានមកធ្វើការបន្ទាប់ពីសម្រាលកូនបាន ៣ សប្តាហ៍។

អនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីអារ៉ាប់រួមអេមីរ៉ាត់អង្គនេះត្រូវគេល្បីថាចូលចិត្តឆ្មក់ពិនិត្យសកម្មភាពមន្ត្រីនៅជំនាន់ដំបូងនៃការអភិវឌ្ឍទីក្រុងឌុយបៃឱ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងទេសចរណ៍អន្តរជាតិ។

ព្រះអង្គក៏ត្រូវបានស្គាល់ចំពោះការបញ្ជូនភ្នាក់ងារលាក់មុខទៅកាន់នាយកដ្ឋានរដ្ឋាភិបាល ដើម្បីធ្វើតេស្តការទទួលខុសត្រូវរបស់ពួកមន្ត្រីអំពីតម្រូវការរបស់ប្រជាជនផងដែរ៕

1

ដោយ៖ KhmerRead

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print